នាង Paris Hilton ជាតារាសម្តែងអាយុ៣៣ឆ្នាំរបស់សហរដ្ឋអាមេរិក បានចំណាយទឹកប្រាក់អស់ចំនួន២៥០.០០០ដុល្លារអាមេរិក សាងសង់ផ្ទះឲ្យសត្វឆ្កែតឿចំនួន១៧ក្បាល និងឆ្កែ Pomeranian Puppy របស់នាងដែលមានតម្លៃ១៣.០០០ដុល្លារអាមេរិករស់នៅ ។ នេះបើតាមការចុះផ្សាយឲ្យដឹងរបស់គេហទំព័រ Asian Town ។
ផ្ទះឆ្កែដែលនាង Paris Hilton ចំណាយប្រាក់យ៉ាងច្រើនសាងសង់នោះ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ ពូក កន្លែងអង្គុយលេងកម្សាន្ត និងប្រដាប់ប្រដាផ្សេងៗទៀតសម្រាប់សត្វឆ្កែ ។
តារាសម្តែងអាមេរិក នាង Paris Hilton និយាយឲ្យដឹងថា ការសាងសង់ផ្ទះនេះសម្រាប់សត្វចិញ្ចឹមរបស់នាង ដែលជាការចែករំលែកកន្លែងរស់នៅ ខណៈពីមុនពួកវារស់នៅក្នុងបន្ទប់រួមជាមួយនាង ៕