ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

ក្រសួង​ហិរញ្ញវត្ថុ​ណែនាំ​ឲ្យ​មានការ​បើក​ផ្តល់​ប្រាក់​គ្រប់​ប្រភេទ​ជូន​មន្ត្រីរាជការ​តាម​ការ​ទូទាត់​ត្រង់​ចូល​គណនី​ប្រាក់បៀវត្សរ៍​តែ​ម្តង​

​កាលពី​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ឯកឧត្តម​បណ្ឌិត​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សារាចរ​ណែនាំ​មួយ​លេខ​០១២​សហ​វ​ ឲ្យ​ក្រសួង​ ស្ថាប័ន​ មន្ទីរ​ជំនាញ​ អាជ្ញាធរ​ គ្រឹះស្ថានសាធារណៈ​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​អនុវត្តន៍​ការ​ទូទាត់​ត្រង់​ចំពោះ​ទឹកប្រាក់​គ្រប់​ប្រភេទ​ដែល​ត្រូវ​បើក​ផ្តល់​ ឬ​ទូទាត់​ជូន​មន្ត្រីរាជការ​របស់​ខ្លួន​ ដែល​មាន​ដូច​ជា​ ៖​ បុព្វលាភ​ លាភការ​ ប្រាក់​បំណាច់​ ប្រាក់​បេសកកម្ម​ ប្រាក់​សង្គមកិច្ច​ ប្រាក់​ឧបត្ថម្ភ​ ប្រាក់​ម៉ោង​បន្ថែម​ ប្រាក់​ប៉ះប៉ូវ​នានា​ និង​អត្ថប្រយោជន៍​បន្ថែម​ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេង​ទៀត​…​។​ល​។​ ដោយ​ធ្វើការ​បង្វែរ​ត្រង់​ចូល​គណនី​ប្រាក់បៀវត្សរ៍​របស់​មន្ត្រីរាជការ​ផ្ទាល់​តែ​ម្តង​ ។​

​ការណ៍​ដែល​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ចេញ​សារាចរ​ណែនាំ​លេខ​០១២​សហ​វ​ ចុះ​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៤​ ស្តី​ពី​ការ​ទូទាត់​ត្រង់​ចូល​គណនី​ប្រាក់បៀវត្សរ៍​របស់​មន្ត្រីរាជការ​បែប​នេះ​ ដោយសារ​ក្រសួង​បាន​វាយតម្លៃ​ឃើញ​ថា​ នា​រយៈកាល​កន្លង​មក​អនុវត្តន៍​តាម​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល​ និង​ផ្អែក​លើ​បទ​ពិសោធន៍​ដ៏​ល្អ​ ទ​ទូល​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បើក​ផ្តល់​ប្រាក់បៀវត្សរ៍​ជូន​មន្ត្រីរាជការ​តាម​ប្រព័ន្ធ​ធនាគារ​នៅ​ទូ​ទាំង​ប្រទេស​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.