ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

កូន​តុងទីន​ឡោម​ព័ទ្ធ​ចាប់​ឃាត់ខ្លួន​មេ​តុងទីន​ម្នាក់​ដែល​បោក​លុយ​ច្រើន​ម៉ឺន​ដុល្លារ​ប្រគល់​ឲ្យ​ប៉ូលិស​

​វេលា​ម៉ោង​១៣​រសៀល​នា​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៤​នេះ​ នៅ​ចំណុច​ហាង​លក់​កាហ្វេ​មួយ​កន្លែង​ តាម​បណ្តោយ​ផ្លូវ​បេតុង​លេខ​១០៣​ ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ ដោយ​កូន​តុងទីន​ប្រមាណ​ជា​៥០​នាក់​ មាន​ប្រុស​ មាន​ស្រី​ មាន​អ្នក​លក់ដូរ​ និង​មាន​ទាំង​មន្ត្រីរាជការ​ផង​ នាំ​គ្នា​ឡោម​ព័ទ្ធ​ចាប់​ស្ត្រី​ជា​មេ​តុងទីន​ម្នាក់​ដែល​ប្រមូល​លុយ​តុងទីន​ពី​សមាជិក​ សមាជិកា​តុងទីន​ចំនួន​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​គេចខ្លួន​បាត់​មួយ​រយៈ​ ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច​ដោះស្រាយ​តាម​ច្បាប់​ ។​

​ស្ត្រី​ជា​មេ​តុងទីន​ដែល​ត្រូវ​សមាជិក​ សមាជិក​ជា​កូន​តុងទីន​ឡោម​ព័ទ្ធ​ចាប់​ឃាត់ខ្លួន​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ ដោយ​ចោទប្រកាន់​ថា​ បាន​បោកប្រាស់​លុយ​ជា​ច្រើន​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នោះ​ មានឈ្មោះ​ គង់​ សុភា​ ហៅ​កា​ម៉ា​ប់​ អាយុ​៣២​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

​តាម​ការ​រៀបរាប់​របស់​សមាជិក​ សមាជិកា​ជា​កូន​តុងទីន​ បាន​ឲ្យ​ដឹង​ថា​ ពួក​ខ្លួន​បាន​លេង​តុងទីន​ជាមួយ​មេ​តុងទីន​ឈ្មោះ​ គង់​ សុភា​ នោះ​ ខ្លះ​មាន​រយៈពេល​ជាង​២​ឆ្នាំ​ ខ្លះ​ជាង​១​ឆ្នាំ​ និង​ខ្លះ​ទៀត​ទើប​ចាប់ផ្តើម​លេង​ ដោយ​មាន​ច្រើន​ក្បាល​ ជា​អា​ទិ៍័​ ៖​ ក្បាល​៥​ដុល្លារ​,​ ក្បាល​១០​ដុល្លារ​,​ ក្បាល​២០​ដុល្លារ​ ដេញ​ជា​រៀងរាល់ថ្ងៃ​,​ ក្បាល​៥០​ដុល្លារ​ ដេញ​១​ស​ប្តា​ហ៍ម្ត​ង​ និង​មាន​ក្បាល​១០០​ដុល្លារ​ទៀត​ផង​ ដែល​សរុប​ទឹកប្រាក់​រហូត​ដល់​ទៅ​ប្រមាណ​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ក៏​ស្រាប់តែ​មេ​តុងទីន​រូប​នេះ​ប្រមូល​លុយ​បាន​ហើយ​រត់គេច​ខ្លួន​បាត់​អស់​រយៈពេល​ជាង​០៦​ខែ​ នាំ​ឲ្យ​កូន​តុងទីន​តាម​ស្វែង​រកមុខ​ដោះស្រាយ​គ្នា​រៀង​រហូត​មក​ទល់​នឹង​ថ្ងៃ​ចាប់​ឃាត់ខ្លួន​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តែ​ម្តង​ ។​

​នេះ​គឺជា​សារ​មួយ​សម្រាប់​ជូន​ដល់​អ្នក​ចូល​ចិត្ត​លេង​តុងទីន​ទាំងឡាយ​ ទុក​គ្រាន់​ពិចារណា​តាម​ការ​គួរ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.