ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

អាជ្ញាធរ​ចិន​ស៊ើបអង្កេត​រឿង​អំពើ​ពុក​រលួយ​ជំនួយការ​ជាន់ខ្ពស់​របស់​អតីត​ប្រធានាធិបតី​

​ទីភ្នាក់ងារសារព័ត៌មាន​ Xinhua​ របស់​ចិន​ បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៤​ម្សិលមិញ​ថា​ អាជ្ញាធរ​ចិន​បាន​ចាប់ផ្តើម​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ជំនួយការ​ជាន់ខ្ពស់​បំផុត​ម្នាក់​របស់​លោក​ Hu​ Jintao​ អតីត​ប្រធានាធិបតី​ចិន​ គឺ​លោក​ Ling​ Jihua​ ដែល​ជាប់​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​បំពាន​វិន័យ​ ដែល​ជា​ទូទៅ​សំដៅលើ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ខណៈ​ការ​ស៊ើបអង្កេត​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ ក្រោម​រូបភាព​ទូលំទូលាយ​នៅ​ក្នុង​រដ្ឋអំណាច​ចិន​ ដោយ​លោក​ប្រធានាធិបតី​ចិន​ Xi​ Jinping​ ចាប់តាំងពី​បាន​ឡើង​កាន់កាប់​មុខ​តំណែង​មក​ ។​

​ក្រោយ​កើត​មានរឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ការ​ព្យាយាម​លាក់បាំង​ករណី​ស្លាប់​របស់​កូនប្រុស​ខ្លួន​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​រថយន្ត​ស្ព័​រ​ទំនើប​ម៉ាក​ Ferrari​ រួច​មក​ លោក​ Ling​ Jihua​ ដែល​ជា​ជំនួយការ​ជាន់ខ្ពស់​របស់​លោក​អតីត​ប្រធានាធិបតី​ Hu​ Jintao​ នោះ​ ត្រូវ​បាន​បញ្ចុះ​ឋានៈ​ពី​សមាជិក​គណៈកម្មាធិការ​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​វិញ​ នា​អំឡុង​ឆ្នាំ​២០១២​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.