ថ្ងៃ អាទិត្យ ទី ០២ ខែ តុលា ឆ្នាំ ២០២២

សហរដ្ឋអាមេរិក​ដាក់​ប្រើប្រាស់​បា​ឡុ​ង​ចំនួន​២​តម្លៃ​២,៨​ពាន់​លាន​ដុល្លារ​ដើម្បី​ការពារ​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​

​នៅ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៤​នេះ​ កងកម្លាំង​ទាហានជើងគោក​សហរដ្ឋអាមេរិក​ បាន​ចាប់ផ្តើម​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​ ដោយ​ប្រើប្រាស់​បា​ឡុ​ង​ទី​១​ក្នុង​ចំណោម​បា​ឡុ​ង​ធំៗ​ទាំង​២​ មាន​តម្លៃ​២,៨​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ នៅ​ទីតាំង​ទ័ពអាកាស​ Abedeen​ Proving​ Ground​ ដើម្បី​តាមដាន​ និង​ការពារ​ការ​បាញ់​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចូល​មក​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​ ខណៈ​ទំនាក់ទំនង​ការទូត​រវាង​មហាអំណាច​ទាំង​ពីរ​ គឺ​សហរដ្ឋអាមេរិក​ និង​រុ​ស្ស៊ី​ កាន់តែ​មាន​សភាព​តានតឹង​ខ្លាំង​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដែល​នឹង​អាច​មានការ​ផ្ទុះ​សង្គ្រាម​ជាយថាហេតុ​ ។​

​កាលពី​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ ទាហានជើងគោក​សហរដ្ឋអាមេរិក​បាន​បង្ហាញ​នូវ​បា​ឡុ​ង​ដែល​មានឈ្មោះ​ JLENS​ មាន​ន័យ​ថា​ ប្រព័ន្ធ​ការពារ​កាំជ្រួច​មី​ស៊ី​ល​វាយលុក​ចូល​ដីគោក​ ដែល​បា​ឡុ​ង​នេះ​បាន​សាកល្បង​រយៈពេល​៣​ឆ្នាំ​កន្លង​មក​ហើយ​ ។​ បណ្តាញ​ការពារ​នេះ​អាច​ទប់ស្កាត់​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​ចូល​ទីក្រុង​ធំៗ​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​ ខណៈ​បា​ឡុ​ង​ធំ​ទី​២​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ដើមឆ្នាំ​២០១៥​ខាង​មុខ​ ។​

​មន្ត្រី​ការពារ​ជាតិ​សហរដ្ឋអាមេរិក​បាន​អះអាង​ថា​ ក្រោយ​ការ​ដាក់​ពង្រាយ​បា​ឡុ​ង​ធំៗ​ទាំង​ពីរ​ ដែល​បា​ឡុ​ង​នីមួយៗ​មាន​ប្រវែង​៧៤​ម៉ែត្រ​ ប្រើប្រាស់​ឧស្ម័ន​ Hellium​ និង​មាន​បង្គោល​ចង​ភ្ជាប់​កម្ពស់​៣.០៥០​ម៉ែត្រ​ ព្រមទាំង​មាន​បំពាក់​ប្រព័ន្ធ​រ៉ា​ដា​មួយ​តាមដាន​ពី​ចម្ងាយ​ ដោយ​គ្រប់គ្រង​ក្នុង​កម្រិត​មុំ​៣៦០​ដឺ​ក្រេ​ និង​ចម្ងាយ​៤០០​គីឡូម៉ែត្រ​ ខណៈ​បា​ឡុ​ង​ធំៗ​ទាំង​ពីរ​នឹង​ដាក់​ឃ្លាតឆ្ងាយ​ពី​គ្នា​ប្រមាណ​៦,៥​គីឡូម៉ែត្រ​ ។​

​បា​ឡុ​ង​ដែល​មាន​បំពាក់​ដោយ​ប្រព័ន្ធ​រ៉ា​ដា​ការពារ​ប្រភេទ​ X-Band​ ព្រមទាំង​បំពាក់​ដោយ​កាំជ្រួច​មី​ស៊ី​ល​ផង​នោះ​ អាច​ជួយ​ដល់​កម្លាំង​ទាហាន​សហរដ្ឋអាមេរិក​កំណត់​អំពី​គោលដៅ​វត្ថុ​ដែល​ហោះ​មក​ ដូច​ជា​មី​ស៊ី​ល​ជាដើម​ចូល​ទឹកដី​សហរដ្ឋអាមេរិក​ ហើយ​អាច​វាយ​ស្ទាក់​បំផ្លាញ​កាំជ្រួច​មី​ស៊ី​ល​ទាំងនោះ​ចោល​បាន​នៅ​លើ​លំហ​អាកាស​ ។​

​សូម​បញ្ជាក់​ជូន​ថា​ រយៈពេល​កន្លង​មក​ សហរដ្ឋអាមេរិក​មាន​តែ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដែល​ដាក់​តាំងនៅ​លើ​ដី​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ សហរដ្ឋអាមេរិក​មាន​ទីតាំង​ការពារ​ការ​វាយប្រហារ​ដោយ​កាំជ្រួច​មី​ស៊ី​ល​នៅ​លើ​អាកាស​ថែម​ទៀត​ ដែល​មាន​កម្ពស់​ដល់​ទៅ​ជាង​៣​គីឡូម៉ែត្រ​ ដោយ​អាច​មើលឃើញ​យ៉ាង​ច្បាស់​នូវ​មី​ស៊ី​ល​សត្រូវ​ ប្រយោជន៍​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.