ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

អាជ្ញាធរ​រាជធានី​ភ្នំពេញ​យក​លុយ​ពី​ក្រុមហ៊ុន​សំរាម​ស៊ី​ន​ទ្រី​ជាង​៣​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ​នៅ​លើ​គំនរ​សំរាម​ពាសពេញ​ផ្លូវ​

​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​របស់​បុគ្គលិក​ កម្មករ​ក្រុមហ៊ុន​សំរាម​ស៊ី​ន​ទ្រី​ ឬ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ CINTRI(Cambodia)​ Ltd.​ ប្រមាណ​ជាង​១.០០០​នាក់​ ចាប់ពី​ថ្ងៃ​ទី​១៤​ ខែធ្នូ​ មក​ដល់​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៤​នេះ​ បាន​បន្សល់​ទុក​នូវ​គំនរ​សំរាម​ពាសពេញ​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​អាជ្ញាធរ​អួត​ថា​ ជាទី​ក្រុង​គុ​ជ​ ធ្វើ​ឲ្យ​មុខមាត់​ទីក្រុង​គុ​ជ​នេះ​បាត់បង់​អស់រលីង​ ដូច​ករណី​កូដកម្ម​របស់​បុគ្គលិក​ កម្មករ​ក្រុមហ៊ុន​សំរាម​ស៊ី​ន​ទ្រី​កាលពី​ខែកុម្ភៈ​ និង​ខែកក្កដា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ដែរ​ ខណៈ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​យក​លុយ​ពី​ក្រុមហ៊ុន​សំរាម​ស៊ី​ន​ទ្រី​ចំនួន​៣១.២០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ រហូត​ដល់​ឆ្នាំ​២០១៧​ខាង​មុខ​ និង​មាន​ចំនួន​លើស​ពី​នេះ​ទៀត​បើ​គិតដល់​ឆ្នាំ​២០៤៧-២០៤៨​ ។​

​សូម​បញ្ជាក់​ជូន​ថា​ នា​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០០២​ ក្រុមហ៊ុន​ស៊ី​ន​ទ្រី​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ ស្តី​ពី​ការ​សម្អាត​ ប្រមូល​ និង​ដឹក​ជញ្ជូន​សំរាម​ចេញ​ក្រៅ​រាជធានី​ភ្នំពេញ​ (​អនុវត្តន៍​បន្ត​ពី​កិច្ចសន្យា​ចុះ​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​១៩៩៨​ និង​កិច្ចសន្យា​បន្ថែម​ចុះ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០០១​ រវាង​សាលា​រាជធានី​ភ្នំពេញ​ និង​ក្រុមហ៊ុន​ PSBK​ &​ Development​ Co.,​ Ltd.)​ មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០៤៨​ (​រយៈពេល​៤៩​ឆ្នាំ​ ដោយ​ចាប់​គិត​ប្រាក់​ថ្លៃ​ឈ្នួល​ក្នុង​កិច្ចព្រមព្រៀង​ពី​ឆ្នាំ​១៩៩៩​តទៅ​)​ ដោយ​ក្នុង​រង្វង់​ដល់​ឆ្នាំ​២០១៧​ខាង​មុខ​ ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ត្រូវ​បង់ប្រាក់​ថ្លៃ​ឈ្នួល​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចំនួន​៣១.២០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ និង​ចាប់ពី​ឆ្នាំ​២០៤៣​ដល់​ឆ្នាំ​២០៤៧​ ត្រូវ​បង់ប្រាក់​ថ្លៃ​ឈ្នួល​ចំនួន​៤៥.៦០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ ។​

​តើ​ប្រិ​យ​មិត្ត​អ្នក​អាន​យល់​ឃើញ​យ៉ាងណា​ដែរ​ ចំពោះ​ប្រសិទ្ធភាព​នៃ​ចំណាត់ការ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ទៅ​លើ​ក្រុមហ៊ុន​សំរាម​ស៊ី​ន​ទ្រី​ និង​យល់​ឃើញ​យ៉ាងណា​ដែរ​ចំពោះ​ប្រសិទ្ធភាព​នៃ​ការ​សម្អាត​ ប្រមូល​ និង​ដឹក​ជញ្ជូន​សំរាម​ចេញ​ក្រៅ​រាជធានី​ភ្នំពេញ​ របស់​ក្រុមហ៊ុន​សំរាម​ស៊ី​ន​ទ្រី​នា​ពេល​បច្ចុប្បន្ន​ ?​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.