ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

តុលាការ​ចេញ​ដីកា ​បង្គាប់​ដល់​កងកម្លាំង​សាធារណៈ​ ឲ្យ​ស្រាវជ្រាវ​រក​ចាប់ខ្លួន ​ជន​ត្រូវ​ចោទ​ឈ្មោះ​ ថោ​ង​ សា​រ៉ាត់​

​កាលពី​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​ លី​ សុខ​លេង​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​ ថោ​ង​ សា​រ៉ាត់​ ដោយ​បញ្ជា​ដល់​កងកម្លាំង​សាធារណៈ​ឲ្យ​ស្រាវជ្រាវ​រក​ចាប់​ និង​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​រូប​នេះ​មក​ប្រគល់​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ កាលពី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លក់​ផ្លែ​ឈើ​យីហោ​ឡោ​ តិច​សេង​ លេខ​៤៦៤Eo​ វិ​ថី​ព្រះ​សីហ​នុ​ សង្កាត់​ទួល​ស្វាយព្រៃ​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ដែល​ជា​បទល្មើស​ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២៨​ និង​មាត្រា​៤០០​នៃ​ក្រមព្រហ្មទណ្ឌ​​ ។​

​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ ធ្លាប់​បាន​មាន​ប្រសាសន៍​ប្រាប់​បណ្តាញសារព័ត៌មាន​ឲ្យ​ដឹង​ថា​ សមត្ថកិច្ច​បាន​ចែកចាយ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ​ ថោ​ង​ សា​រ៉ាត់​ របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ទៅ​បណ្តា​ប្រទេស​ក្បែរ​ខាង​កម្ពុជា​រួច​ហើយ​ ដើម្បី​សហការ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ឈ្មោះ​ ថោ​ង​ សា​រ៉ាត់​ តាម​ការ​បង្គាប់​របស់​តុលាការ​ ។​

​គួរ​រំលឹក​ជូន​ដែរ​ថា​ ក្រោយ​មាន​អំពើ​ឃាតកម្ម​យ៉ាង​ព្រៃផ្សៃ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ងត៍​សញ្ញា​ត្បូង​ពេជ្រ​ និង​ស៊ើបអង្កេត​ស្រាវជ្រាវ​ទៅ​លើ​ក្រុម​អង្គរក្ស​របស់​លោក​ ថោ​ង​ សា​រ៉ាត់​ ដែល​មាន​ងារ​ជា​ឧកញ៉ា​ផង​ និង​ជា​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ចំនួន​៤​នាក់​រួច​មក​ សមត្ថកិច្ច​បាន​ដាក់​ឈ្មោះ​ ថោ​ង​ សា​រ៉ាត់​ ឋិត​ក្នុង​បញ្ជីខ្មៅ​របស់​ប៉ូ​លី​ស​ ដោយ​ចោទប្រកាន់​ថា​ ជា​មេខ្លោង​នៅ​ពីក្រោយ​ខ្នង​ឃាតក​ដែល​ជា​អង្គរក្ស​របស់​ខ្លួន​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ហើយ​ឈ្មោះ​ ថោ​ង​ សា​រ៉ាត់​ ក៏​បាន​រត់គេច​ខ្លួន​កាលពី​ថ្ងៃ​ទី​០៣​ ខែធ្នូ​ ឆ្នាំ​២០១៤​ បន្សល់​ទុក​នូវ​ឪពុក​ឈ្មោះ​ ថោ​ង​ ចំរើន​ និង​ម្តាយ​ឈ្មោះ​ កែវ​ សារី​ ដែល​មាន​សាវតា​ដើម​ជា​ជនជាតិ​យួន​(​ជាប់ចោទ​ពី​បទ​រក្សា​ទុក​អាវុធ​ខុសច្បាប់​)​ និង​ក្រុម​អង្គរក្ស​ចំនួន​៤​នាក់​ជាប់​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ប៉ុណ្ណោះ​ ៕​

 

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.