ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

ប្អូនស្រី​បុរស​ខ្លាំង​២​នាក់​ទទួល​បាន​មេដាយ​ថ្នាក់​លេខ​៣​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ពី​ក្រសួងការពារជាតិ​វៀតណាម​

​មានរឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​និង​ភ្ញាក់ផ្អើល​មួយ​ ពាក់ព័ន្ធ​នឹង​ក្រុម​គ្រួសារ​ត្រកូល​"​ហ៊ុន​"​ គឺ​ប្អូនស្រី​បង្កើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចំនួន​២​នាក់​ ត្រូវ​បាន​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ប្រគល់​មេដាយ​ថ្នាក់​លេខ​៣​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ដោយ​ចាត់ទុកជា​វីរនារី​កម្ពុជា​បំពេញការងារ​ខាង​ផ្នែក​ចារកម្ម​បាន​ល្អ​ គឺ​លោក​ជំទាវ​ ហ៊ុន​ ស៊ា​ង​នី​ និង​លោក​ជំទាវ​ ហ៊ុន​ ស៊ី​ណាត​ ។​

​យោង​តាម​ Video​ Clip​ មួយ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​ពេញ​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ នោះ​ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ លោក​ជំទាវ​ ហ៊ុន​ ស៊ី​ណាត​ ជា​ភរិយា​របស់​ឯកឧត្តម​ នឹម​ ច័ន្ទ​តារា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពត​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បានការ​បំពាក់​មេដាយ​ដែល​ផ្តល់​ដោយ​ក្រសួងការពារជាតិ​វៀតណាម​ តាម​រយៈ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​រួច​ហើយ​ កាលពី​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ដោយ​មាន​ឯកឧត្តម​ ជុំ​ កុសល​ ទីប្រឹក្សា​ផ្ទាល់​នាយក​រដ្ឋមន្ត្រី​ ធ្វើ​ជា​ពិធីករ​ ខណៈ​លោក​ជំទាវ​ ហ៊ុន​ ស៊ា​ង​នី​ នឹង​ធ្វើ​ពិធី​បំពាក់​នៅ​ពេល​ក្រោយ​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​ថា​ បើ​ប្អូនស្រី​នាយក​រដ្ឋមន្ត្រី​មាន​ស្នាដៃ​ល្អ​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា​ គួរតែ​ទទួល​បាន​មេដាយ​ពី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឬ​ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាតិ​កម្ពុជា​ ចុះ​ហេតុ​អ្វី​បែរជា​ទទួល​បាន​មេដាយ​ពី​ក្រសួងការពារជាតិ​វៀតណាម​ទៅ​វិញ​ ឬ​ក៏​វៀតណាម​ដឹង​អំពី​កិច្ចការ​រាក់​ជ្រៅ​របស់​កម្ពុជា​ជាង​ប្រទេស​កម្ពុជា​ខ្លួនឯង​ទៅ​ទៀត​ ?​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.