ថ្ងៃ អាទិត្យ ទី ២៨ ខែ កម្ភៈ ឆ្នាំ ២០២១

ប្រទេស​សមាជិក​អាស៊ាន​មួយ​បង្កើន​ការ​ចំណាយ​លើ​វិស័យ​យោធា​ដល់​២០​ពាន់​លាន​ដុល្លារ​ដើម្បី​ទប់ទល់​អំណាច​ចិន​

​ទីប្រឹក្សា​ម្នាក់​របស់​លោក​ Joko​ Widodo​ ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ បាន​និយាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ថា​ ការ​ចំណាយ​លើ​វិស័យ​យោធា​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​អាច​កើនឡើង​ដល់​ចំនួន​២០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​ ចាប់ពី​ឆ្នាំ​២០១៩​ខាង​មុខ​ ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​ រួម​ទាំង​តំបន់​មាន​ជម្លោះ​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផង​ ។​

​មន្ត្រី​ជា​អតីត​មេបញ្ជាការ​កងទ័ព​ពិសេស​ឥណ្ឌូ​នេ​ស៊ី​មួយ​រូប​ បាន​និយាយ​ថា​ វា​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​ពង្រឹងសមត្ថភាព​កម្លាំង​កងទ័ព​ឥណ្ឌូ​នេ​ស៊ី​ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​ រួម​ទាំង​ប្រជុំ​កោះ​ Natuna​ ដែល​ជា​ប្រជុំ​កោះ​តូចៗ​នៅ​ឯនាយ​ឆ្នេរសមុទ្រ​ Borneo​ ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ។​

​កាលពី​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ ឥណ្ឌូ​នេ​ស៊ី​បាន​ប្រារព្ធ​ខួប​លើក​ទី​៦៩​នៃ​ការ​បង្កើត​កងទ័ព​របស់​ខ្លួន​ ដោយ​បាន​បង្ហាញ​នូវ​ឧទ្ធម្ភាគចក្រ​ជា​ច្រើន​គ្រឿង​ហោះហើរ​ពីលើ​នាវា​កងទ័ពជើងទឹក​​ ៕

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.