ដោយមានអាយុ២០ឆ្នាំ កម្ពស់១,៧៩ម៉ែត្រ និងទទួលបានការសិក្សានៅសាកលវិទ្យាល័យទេសចរណ៍មួយនៃប្រទេសថៃនោះ កញ្ញា Phataraporn Wang ជាអ្នកដើរបង្ហាញម៉ូដ និងជាបវរកញ្ញាថៃ ត្រូវបានឈ្នះជាជ័យលាភីពាក់ម្កុដបវរកញ្ញាអន្តរជាតិឆ្នាំ២០១៤ ជាលើកទី១ ក្នុងការប្រកួតជ្រើសរើសបវរកញ្ញាអន្តរជាតិ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅនៅទីក្រុង Madgeburg ប្រទេសអាល្លឺម៉ង់ ។
កញ្ញា Phataraporn Wang ទទួលបានប្រាក់រង្វាន់ចំនួន១៥.០០០ដុល្លារអាមេរិក និងជាប់កិច្ចសន្យាក្នុងទំហំទឹកប្រាក់ចំនួន១៨.០០០ដុល្លារអាមេរិក សម្រាប់រយៈពេលមួយឆ្នាំ ហើយបវរកញ្ញាអន្តរជាតិរូបនេះអាចទៅលេងនៅប្រទេសអាល្លឺម៉ង់បានស្រេចចិត្តរបស់នាងចង់ ។
ចំណាត់ថ្នាក់លេខ២បវរកញ្ញាអន្តរជាតិបានទៅលើកញ្ញា Jeslie Mergal មកពីប្រទេសគុយបា និងកញ្ញា Kris Tiffany Janson មកពីប្រទេសហ្វីលីពីន ជាប់ចំណាត់ថ្នាក់លេខ៣ ៕