ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

មុន​ពេល​ចូល​គុក​ព្រៃ​ស​មួយ​ថ្ងៃ​ ឪពុក​ម្តាយ​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ផ្ទេរសិទ្ធិ​ឲ្យ​មនុស្ស​៥​នាក់​ក្នុង​នោះ​មាន​ជនជាតិ​យួន​ផង​មើល​ការ​ខុស​ត្រូវ​ក្រុមហ៊ុន​សាច់​ប៉ា​តេ​៩៩៩

​ខណៈ​ពេល​ដែល​ឈ្មោះ​ ថោ​ង​ ចំរើន​ មានឈ្មោះ​ជា​ភាសា​វៀតណាម​ថា​ "​មិន​"​ និង​ឈ្មោះ​ កែវ​ សារី​ មានឈ្មោះ​ជា​ភាសា​វៀតណាម​ថា​ "​ហា​យ​"​ ត្រូវជា​ឪពុក​-​ម្តាយ​របស់​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ មានឈ្មោះ​ជា​ភាសា​វៀតណាម​ថា​ "​ប៊ិ​ន​ ទឹង​"​ និង​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​ប៉ូលិស​ ក្រោម​បទចោទប្រកាន់​ថា​ជា​មេខ្លោង​នៅ​ពីក្រោយ​ខ្នង​ឃាតក​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ កាលពី​រាត្រី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ កំពុង​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និង​នៅ​មុន​ពេល​ចូល​គុក​ព្រៃ​ស​មួយ​ថ្ងៃ​ គឺ​នៅ​ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០១៤​ បាន​សម្រេច​ប្រគល់​សិទ្ធិ​ជូន​មនុស្ស​ចំនួន​៥​នាក់​ ដែល​ក្នុង​នោះ​មាន​ជនជាតិ​យួន​ផង​ដែរ​ ឲ្យ​ចាត់ចែង​ និង​គ្រប់គ្រង​ក្រុមហ៊ុន​សាច់​ប៉ា​តេ​មាន​ជ័យ​៩៩៩​ ក្នុង​នាម​ជា​តំណាង​ក្រុមហ៊ុន​ទាំងមូល​ ។​

​មនុស្ស​ទាំង​៥​នាក់​ដែល​ទទួល​បានការ​ប្រគល់​សិទ្ធិ​លើ​ការ​ចាត់ចែង​ និង​គ្រប់គ្រង​ក្រុមហ៊ុន​សាច់​ប៉ា​តេ​៩៩៩​ មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៩២១-៩២៣​ ផ្លូវជាតិ​លេខ​២​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ដែល​មានឈ្មោះ​ ថោ​ង​ ចំរើន​ និង​ឈ្មោះ​ កែវ​ សារី​ ជានា​យក​ក្រុមហ៊ុន​នោះ​ រួម​មាន​ ៖

១-​ឈ្មោះ​ ព្យុះ​ ចិន្តា​ ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ​ មាន​អាសយដ្ឋាន​នៅ​ខេត្តមណ្ឌលគិរី​ ជា​តំណាង​ក្រុមហ៊ុន​ និង​មាន​សិទ្ធិ​ចាត់ចែង​ និង​គ្រប់គ្រង​ក្រុមហ៊ុន​ទាំងមូល​ ។​

២-​ឈ្មោះ​ មឿ​ន​ សំណាង​ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ មាន​អាសយដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ ។​

៣-​ឈ្មោះ​ យិ​ត​ ទុន​ ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ​ មាន​អាសយដ្ឋាន​នៅ​ខេត្តកំពត​ ។​

៤-​ឈ្មោះ​ Pham​ Thi​ My​ Chau​ ភេទ​ស្រី​ កាន់​លិខិតឆ្លងដែន​លេខ​ B9461372​ ចុះ​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០១៤​ ជា​ជនជាតិ​យួន​ ។​

៥-​ឈ្មោះ​ Nguyen​ Dinh​ Tuan​ ភេទ​ប្រុស​ កាន់​លិខិតឆ្លងដែន​លេខ​ B6265250​ ចុះ​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ ជា​ជនជាតិ​យួន​ ។​

​សូម​បញ្ជាក់​ជូន​ថា​ លិខិត​ផ្ទេរសិទ្ធិ​របស់​ឈ្មោះ​ ថោ​ង​ ចំរើន​ និង​ឈ្មោះ​ កែវ​ សារី​ ខាងលើ​ បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខលោក​មេធាវី​ ហេ​ ជីវ​អេ​ង​ អត្តលេខ៥១៥ ដោយ​បាន​បញ្ជាក់​ថា​ សូម​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ មេត្តា​ទទួលស្គាល់​លិខិត​ផ្ទេរសិទ្ធិ​នេះ​តាម​ផ្លូវច្បាប់​ ចាប់ពី​ថ្ងៃ​ផ្តិត​ស្នាម​មេដៃ​ និង​ចុះហត្ថលេខា​តទៅ​ ៕​

Thong-Sarat-Parent Thong-Sarat-Letter

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.