ថ្ងៃ អង្គារ ទី ០៩ ខែ មីនា ឆ្នាំ ២០២១

ឯកឧត្តម ឈាង វុន ត្រូវបាន​បុរស​ខ្លាំង​ស្នើ​ឲ្យ​មាន​ការឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​ផ្លោះ​រំលង​៤​ថ្នាក់​

ឯកឧត្តម ឈាង វុន អាយុ​៦៣​ឆ្នាំ ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ជា​ឧ​ត្ត​ម​មន្ត្រី​ឋិត​នៅក្នុង​ក្របខ័ណ្ឌ​ចំនួន​២​គឺ​៖ ១- ក្របខ័ណ្ឌ​មន្ត្រី​នយោបាយ​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហ​ប្រតិ​ប​ត្តិ្ក​ការណ៍​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន (​ហៅ​កាត់​ថា ប្រធាន​គណៈកម្មការ​ទី​៥​នៃ​រដ្ឋសភា​) និង ២- ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៥​។​

​ឥឡូវនេះ តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោមរូបភាព​ករណី​ពិសេស ឯកឧត្តម ឈាង វុន ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ត្រាស់បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ពី​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៥ មកជា​ឧ​ត្ត​មន្ត្រី​ថ្នាក់​លេខ​១ នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៤/១២៨៣ ចុះ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៤ ពោលគឺ​បាន​ឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​ផ្លោះ​រំលង​ចំនួន​៤​ថ្នាក់​។​

​មជ្ឈដ្ឋាន​អ្នកច្បាប់​និង​អ្នកតាមដាន​ដំណើរការ​កំណែទម្រង់រ​ដ្ឋ​បាល​នៅ​កម្ពុជា បាន​សម្តែង​ការ​រិះគន់ថា ឯកឧត្តម ឈាង វុន ជា​ឧ​ត្ត​ម​មន្ត្រី​ឋិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មាន​អាយុ​៦៣​ឆ្នាំ​ហើយ បែរជា​មិនត្រូវ​បានដាក់​ឲ្យ​ចូលនិវត្តន៍ និង​មានឱកាស​បាន​ឡើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ ផ្លោះ​រំលង​ចំនួន​៤​ថ្នាក់ ថែមទៀត​ទៅវិញ ដែល​បង្ហាញ​នូវ​រូប​ភាពមិនប្រក្រតី​ក្នុងការ​គ្រប់គ្រង​មន្ត្រី​ក្រោម​ការកាន់កាប់​អំណាច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី​៕​

chheang vun-14

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.