ថ្ងៃ អាទិត្យ ទី ០២ ខែ តុលា ឆ្នាំ ២០២២

សមត្ថកិច្ច​តាម​ចាប់ខ្លួន​មហាសេដ្ឋី​ថៃ​ម្នាក់​

​កាលពី​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ តុលាការ​ថៃ​បាន​ចេញ​ដីកា​ស្វែងរក​ចាប់ខ្លួន​ពាណិជ្ជករ​ថៃ​ម្នាក់​ ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ក្នុង​ចំណោម​ពួក​អ្នកមានៗ​នៅ​ប្រទេស​ថៃ​ ក្រោម​បទចោទប្រកាន់​ជា​ច្រើន​ករណី​ រួម​ទាំង​ការ​រំលោភ​បំពាន​លើ​ច្បាប់​ប្រឆាំង​ការ​ប្រមាថ​ស្តេច​ ការ​គំរាមកំហែង​ទាមទារ​ប្រាក់​ និង​ការ​បំភិតបំភ័យ​ ។​

​ពាណិជ្ជករ​ថៃ​ដែល​ប្រឈម​នឹង​ការ​ស្វែងរក​ចាប់ខ្លួន​នោះ​ គឺ​លោក​ Nopporn​ Suppipat​ អាយុ​៤៣​ឆ្នាំ​ ជា​ស្ថាបនិក​ និង​ជា​ប្រធាន​ក្រុមហ៊ុន​ Wind​ Energy​ Holding​ Co.,​ Ltd.(WEH)​ ។​ លោក​ Nopporn​ Suppipat​ ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា​ មានទ្រព្យ​សម្បត្តិ​ប្រមាណ​៨០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ហើយ​លោក​កំពុង​រត់គេច​ខ្លួន​ទៅ​ក្រៅប្រទេស​ ខណៈ​សេដ្ឋី​ថៃ​រូប​នេះ​ធ្លាប់​បាន​ជួល​មនុស្ស​ឲ្យ​ទៅ​ចាប់ពង្រត់​ពាណិជ្ជករ​ម្នាក់​ដែល​បាន​ជំពាក់​លុយ​គាត់​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.