ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

រាសី​ឧត្តមសេនីយ៍​ឧកញ៉ា​វ័យក្មេង​ ថោ​ង​ សា​រ៉ាត់​ ធ្លាក់​ស្រុត​ចុះ​និង​មាន​ប្រផ្នូល​មិនល្អ​ក្នុង​ឆ្នាំ​២០១៤

​ក្នុង​មុខរបរ​ជំនួញ​ដីធ្លី​ លក់​គ្រឿងសំណង់​ និង​សាច់​ប៉ា​តេ​នៅ​រាជធានី​ភ្នំពេញ​ រហូត​ដល់​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ នរណា​ដែល​ថា​មិន​ល្បីល្បាញ​ពី​ឈ្មោះ​លោក​ឧត្តមសេនីយ៍​ឧកញ៉ា​វ័យក្មេង​ ថោ​ង​ សា​រ៉ាត់​ មាន​ភរិយា​ឈ្មោះ​ ទាវ​ ធីតា​ ជានា​យក​ក្រុមហ៊ុន​មាន​ជ័យ​ អ៊ិ​ន​ធើ​ណេ​សិន​ណ​ល​ អ៊ិ​ន​វេស​មេន​(Meanchey​ International​ Investment)​ និង​ប៉ា​តេ​មាន​ជ័យ​ ព្រមទាំង​បុរី​៩៩៩​ ដ្បិត​លោក​ ថោ​ង​ សា​រ៉ាត់​ បាន​ទទួល​ងារ​ជា​ឧកញ៉ា​តាំងពី​នៅ​អាយុ​ជាង​២០​ឆ្នាំ​ និង​ទទួល​បាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ក្នុង​នាម​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ ទាំង​វ័យក្មេង​ល្ហក់​ និង​ម្យ៉ាងទៀត​ លោក​ឧត្តមសេនីយ៍​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ធ្លាប់​មានរឿង​ក្តីក្តាំ​ជា​ច្រើន​ករណី​ ទាំង​នៅ​ក្នុង​ស្ថាប័ន​តុលាការ​ ទាំង​នៅ​ក្រៅ​ស្ថាប័ន​តុលាការ​ ដោយ​មិន​ដែល​ចាញ់ក្តី​នរណា​ម្នាក់​ឡើយ​ ។​ លើស​ពី​នេះ​ លោក​ឧត្តមសេនីយ៍​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ អាយុ​៣៨​ឆ្នាំ​ មានឈ្មោះ​ដើម​ ជា​ភាសា​វៀតណាម​ថា​ "​ប៊ិ​ន​ ទឹង​"​ មាន​ឪពុក​ឈ្មោះ​  ថោ​ង​ ចំរើន​ ឈ្មោះដើមជាភាសាវៀតណាមថា "មិន" ធ្លាប់​ព​បីបាច់​សព​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ហុ​ក​ ឡង​ឌី​ អតីត​អគ្គស្នងការ​នគរបាល​ជាតិ​ និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ តាំងពី​នៅ​តូច​ក្រូចឆ្មារ​គួរ​ឲ្យ​ចាប់អារម្មណ៍​ថែម​ទៀត​ផង​ ។​

​លុះ​ឈាន​ចូល​មក​ដល់​ឆ្នាំ​២០១៤​នេះ​ លោក​ឧត្តមសេនីយ៍​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ទំនងជា​មាន​រាសី​ធ្លាក់​ស្រុត​ចុះ​ទើបបាន​ជួប​ប្រទះ​នឹង​រឿងរ៉ាវ​អកុសល​ធំៗ​ចំនួន​២​គួរ​ឲ្យ​កត់សម្គាល់​ ដូច​តទៅ​ ៖

១-​នៅ​ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០១៤​ លោក​បណ្ឌិត​ចៅក្រម​ អាំង​ មាលតី​ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ដាក់​ពាក្យ​ប្តឹង​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ចោទប្រកាន់​ពី​បទ​ឆបោក​ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​ករណី​លក់​-​ទិញ​ភូមិ​គ្រឹះ​មួយ​កន្លែង​ប្រភេទ​ Friendship​ Villa​ ឋិត​ក្នុង​បុរី​កាលី​ហ្វ័​ញ៉ា​ ស៊ី​ធី​ សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ មាន​តម្លៃ​ជាង​២២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ (​សូម​ចូល​អាន​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ចុះ​ផ្សាយ​ថ្ងៃ​ទី​០៩​ខែតុលា​ឆ្នាំ​២០១៤​បន្ថែម​)​ ។​ សំណុំរឿង​ក្តី​ព្រហ្មទណ្ឌ​នេះ​ ត្រូវ​បាន​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ជា​តំណាង​អយ្យការ​ទទួល​បន្ទុក​សំណុំរឿង​ចេញ​ដីកាកោះ​ឲ្យ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ជា​ចុង​ចម្លើយ​ ចូលខ្លួន​ឆ្លើយ​បំភ្លឺ​តុលាការ​កាលពី​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៤​ កន្លង​មក​ ដើម្បី​ដោះ​បន្ទុក​ ។​

២-​នៅ​ថ្ងៃ​ទី​០១​ ខែធ្នូ​ឆ្នាំ​២០១៤​ លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ព្រមទាំង​អង្គរក្ស​ហែហម​ផ្ទាល់ខ្លួន​ចំនួន​៣-៤​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​នគរបាល​ក្រសួងមហាផ្ទៃ​ ចាប់​ឃាត់ខ្លួន​នៅ​ត្រង់​ចំណុច​តាម​បណ្តោយ​មហាវិថី​កង​យោធពលខេមរភូមិន្ទ​(​ផ្លូវ​លេខ​២៧១)​ ទល់មុខ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ ឋិត​ក្នុង​សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ដែល​ការ​ចាប់​ឃាត់ខ្លួន​នេះ​ ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ថា​ មានការ​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​បាញ់​សម្លាប់​លោក​ឧកញ៉ា​ម្នាក់​ឈ្មោះ​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ អាយុ​៥៧​ឆ្នាំ​ ជា​ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ងត៍​សញ្ញា​ត្បូង​ពេជ្រ​យ៉ាង​ព្រៃផ្សៃ​ កាលពី​រាត្រី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​កន្លង​ទៅ​នៅ​មុខ​ហាង​លក់​ផ្លែ​ឈើ​យីហោ​ ឡោ​ តិច​សេង​ ឋិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​ទោះបី​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​ជាមួយនឹង​ក្រុម​អង្គរក្ស​របស់​លោក​ក៏​ដោយ​ ក៏​ក្រោយ​ពី​ឆ្លើយ​បំភ្លឺ​សមត្ថកិច្ច​រួច​មក​ ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង​លោក​ឧកញ៉ា​រូប​នេះ​ឲ្យ​មាន​សេរីភាព​វិញ​ ខណៈ​ក្រុម​អង្គរក្ស​ផ្ទាល់ខ្លួន​របស់​លោក​ឧកញ៉ា​វ័យក្មេង​រូប​នេះ​មិន​ទាន់​ត្រូវ​បាន​ដោះ​លែង​នៅឡើយ​ទេ​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ធ្វើការ​ឆែកឆេរ​លំនៅ​ឋាន​ក្រុម​អង្គរក្ស​ទាំងនោះ​ ចាប់តាំងពី​ថ្ងៃរសៀល​រហូត​ដល់​ព្រលប់​ថ្ងៃ​ដដែល​យ៉ាង​សកម្ម​ ។​

​ប្រភព​ព័ត៌មាន​អាច​ជឿ​ទុកចិត្ត​បាន​ឲ្យ​ដឹង​ថា​ ការ​ចាប់​ឃាត់ខ្លួន​ឧត្តមសេនីយ៍​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ និង​ក្រុម​អង្គរក្ស​ហែហម​ដោយ​កម្លាំង​សមត្ថកិច្ច​នោះ​ គឺ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោក​ឧកញ៉ា​រូប​នេះ​ចូលរួម​ប្រជុំ​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​តាម​ការ​អញ្ជើញ​របស់​លោក​ សួ​ស​ សា​រិ​ន​ ចៅសង្កាត់​បឹង​ទំពុន​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​ ។​ ក្រោយ​កិច្ចប្រជុំ​បាន​បញ្ចប់​ លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ទំនើប​របស់​ខ្លួន​ម៉ាក​ Range​ Rover​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ ហែហម​ដោយ​ក្រុម​អង្គរក្ស​ មក​ដល់​ចំណុច​កើតហេតុ​ ក៏​ត្រូវ​សមត្ថកិច្ច​ព័ទ្ធ​ស្ទាក់​ចាប់​ជាប់​យក​ទៅ​សាកសួរ​តែ​ម្តង​ ។​

​ដំណើរ​រឿងរ៉ាវ​ទាំងនេះ​ គឺជា​ប្រផ្នូល​មិនល្អ​មួយ​សម្រាប់​លោក​ឧត្តមសេនីយ៍​ឧកញ៉ា​វ័យក្មេង​ ថោ​ង​ សា​រ៉ាត់​ ដែល​ឪពុក​របស់​ខ្លួន​ឈ្មោះ​ ថោ​ង​ ចំរើន​ មាន​សាវតា​ដើម​ជា​ជនជាតិ​យួន​អស់អំណាច​សព​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ហុ​ក​ ឡង​ឌី​ ជា​ខ្នងបង្អែក​ និង​បង្ហាញ​ឲ្យ​ឃើញ​ថា​ រាសី​របស់​លោក​ឧកញ៉ា​រូប​នេះ​ ចាប់ផ្តើម​ធ្លាក់​ស្រុត​ចុះ​ក្នុង​ឆ្នាំ​២០១៤​ ៕​

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.