ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

ក្រុម​ភេរវ​ករ​មាន​ផែនការ​ធ្វើ​ភេរវកម្ម​បំផ្ទុះ​យន្តហោះ​ដឹក​អ្នកដំណើរ​៥​គ្រឿង​នៅ​ថ្ងៃ​បុណ្យ​គ្រី​ស្មាស​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ភេរវ​ករ​កំពុង​រៀបចំ​ផែនការ​ធ្វើ​ភេរវកម្ម​បំផ្ទុះ​យន្តហោះ​ដឹក​អ្នកដំណើរ​ចំនួន​៥​គ្រឿង​ ដែល​ហោះហើរ​រវាង​ទីក្រុង​នានា​នៅ​ទ្វីបអឺរ៉ុប​នា​អំឡុង​ពេល​ថ្ងៃ​បុណ្យ​គ្រី​ស្មាស​ (Christmas​ Day)​ ខណៈ​សារព័ត៌មាន​ Sunday​ Express​ បាន​ចុះ​ផ្សាយ​ថា​ "​យើង​ត្រូវ​បាន​គេ​ប្រាប់​ថា​ យន្តហោះ​ចំនួន​៥​គ្រឿង​ ត្រូវ​បាន​កំណត់​គោលដៅ​វាយប្រហារ​នៅ​មុន​ថ្ងៃ​បុណ្យ​គ្រី​ស្មាស​ ហើយ​មនុស្ស​គ្រ​បើ​គ្នា​កំពុង​គិត​ថា​ អ្វី​ដែល​ជា​គ្រោះ​មហន្តរាយ​នឹង​កើតឡើង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ "​ ។​

​សារព័ត៌មាន​ The​ Post​ បាន​ចុះ​ផ្សាយ​ថា​ អាជ្ញារ​នៅ​ទីក្រុង​ឡុ​ង​ដ៍​ ប្រទេស​អង់គ្លេស​បានដឹង​មុនគេ​ អំពី​ការ​គំរាមកំហែង​បំផ្ទុះ​យន្តហោះ​ដោយ​ក្រុម​ភេរវ​ករ​ ជា​ហេតុ​ធ្វើ​ឲ្យ​មន្ត្រី​អាកាសយានដ្ឋាន​នៅ​ប្រ​ទស​អង់គ្លេស​ នឹង​ពិនិត្យ​មើល​ឧបករណ៍​ប្រើប្រាស់​របស់​អ្នកដំណើរ​ ដូច​ជា​ ទូរស័ព្ទ​ Smart​ Phone​ និង​ iPad​ នៅ​កន្លែង​ត្រួតពិនិត្យ​អីវ៉ាន់​ ។​

​ក្រុម​មន្ត្រី​សន្តិសុខ​អាកាសយានដ្ឋាន​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ Sunday​ Express​ ថា​ ក្រុម​ជ្រុលនិយម​អ៊ិ​ស្លា​ម​មាន​ផែនការ​បំផ្ទុះ​គ្រឿ្ង​ង​ផ្ទុះ​ដែល​បង្កប់​ក្នុង​អីវ៉ាន់​យួរដៃ​ចូល​ក្នុង​យន្តហោះ​ទាំងនោះ​ ដោយ​ទូរស័ព្ទ​ដៃ​អាច​ត្រូវ​បាន​ប្រើប្រាស់​ជា​គ្រឿងផ្ទុះ​ ឬ​អាច​ធ្វើ​ឲ្យ​គ្រឿងផ្ទុះ​នឹង​ផ្ទុះ​ឆេះ​បាន​ ។​

Sunday​ Express​ បាន​រាយការណ៍​ឲ្យ​ដឹង​ដែរ​ថា​ ការ​គំរាមកំហែង​ភេរវកម្ម​នេះ​ បាន​តម្រង់​ទិស​ដៅ​ទៅ​លើ​ទ្វីបអឺរ៉ុប​ ប៉ុន្តែ​សហរដ្ឋអាមេរិក​ឯណោះ​វិញ​ ក៏​បាន​រឹត​បន្តឹង​សន្តិសុខ​របស់​ប្រទេស​ខ្លួន​ដែរ​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.