ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

ព្រះ​ជាយា​របស់​រាជទាយាទ​ថៃ​ត្រូវ​បាន​ដកហូត​គោរមងារ​ក្រោយ​ការ​បែកធ្លាយ​រឿងអាស្រូវ​ពុក​រលួយ​

​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​ ស្រី​រស្មី​(Srirasmi)​ព្រះ​ជន្ម​៤២​ព្រះ​វស្សា​ ព្រះ​ជាយា​របស់​ព្រះ​អង្គ​ម្ចាស់​ Maha​ Vajiralongkorn​ ព្រះ​ជន្ម​៦២​ព្រះ​វស្សា​ ជា​រាជទាយាទ​ថៃ​ដែល​ទទួល​បាន​គោរមងារ​ជា​អក្ខរា​ពង្ស​ព្រះរាជា​(Akharaphongpreecha)​ តែងតាំង​ដោយ​ព្រះមហាក្សត្រ​ថៃ​នោះ​ ត្រូវ​បាន​ដកហូត​គោរមងារ​ខ្ពង់ខ្ពស់​នេះ​ចោល​ហើយ​ កាលពី​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ដោយ​តម្រូវ​ឲ្យ​ប្តូរ​ទៅ​ឈ្មោះ​គ្រួសារ​ចាស់​របស់​ខ្លួន​វិញ​ បន្ទាប់​ពី​មានការ​ចាប់ខ្លួន​សាច់ញាតិ​ជា​ច្រើន​នាក់​របស់​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​អង្គ​នេះ​ក្នុង​សំណុំរឿង​ពុក​រលួយ​ដ៏​ល្បី​រន្ទឺ​រួច​មក​ ។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ឲ្យ​ដឹង​របស់​គេហទំព័រ​ Daily​ Mail​ កាលពី​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​​ ។

​មនុស្ស​ចំនួន​១៩​នាក់​ហើយ​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​យុទ្ធនាការ​បង្ក្រាប​អំពើ​ពុក​រលួយ​នៅ​ថៃ​ ដោយ​រឹបអូស​ទ្រព្យសម្បត្តិ​បាន​គិត​ជា​ទឹកប្រាក់​ចំនួន​១០​លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​ការ​ស៊ើបអង្កេត​ និង​ការ​បង្ក្រាប​អំពើ​ពុក​រលួយ​នេះ​ បាន​នាំ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​គ្រួសារ​រាជវង្ស​ថៃ​ ។​

​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​ Srirasmi​ ដែល​ត្រូវ​បាន​ដកហូត​គោរមងារ​មក​ឲ្យ​មានឈ្មោះ​គ្រួសារ​ចាស់​របស់​ខ្លួន​វិញ​នោះ​ បាន​រៀប​អភិសេក​ជាមួយ​រាជទាយាទ​ថៃ​ Maha​ Vajiralongkorn​ ជា​បុត្រា​របស់​ព្រះមហាក្សត្រ​ថៃ​ Bhumibol​ Adulyadej​ ក្នុង​ឆ្នាំ​២០០១​ និង​មាន​បុត្រា​មួយ​ព្រះ​អង្គ​ព្រះ​ជន្ម​៩​ព្រះ​វស្សា​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.