ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ចាប់អារម្មណ៍​នឹង​ជំទាវ​ប្អូនស្រី​បង្កើត​បុរស​ខ្លាំង​ពាក់អាវ​ផាយ​ម៉ូ​ដ​របស់​យួន​

​ក្រុម​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ បាន​នាំ​គ្នា​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​លោក​ជំទាវ​ ហ៊ុន​ ស៊ី​ណាត​ អនុរដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ និង​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ពាក់អាវ​ផាយ​ម៉ូ​ដ​របស់​ជនជាតិ​វៀតណាម​ ដើម្បី​ចុះ​ទៅ​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​  ដោយ​ក្រុម​អ្នកលេង​ Facebook​ ទាំងនោះ​បាន​ធ្វើការ​រិះគន់​ចំពោះ​ការ​ពាក់​ឯកសណ្ឋាន​របស់​លោក​ជំទាវ​រូប​នេះ​ ក្នុង​នាម​ជា​អនុរដ្ឋលេខាធិការ​នៃ​ស្ថាប័នរដ្ឋ​ម្នាក់​ ។​

​ប្រជាពលរដ្ឋ​ចាស់ទុំ​មួយ​ចំនួន​បាន​ធ្វើការ​ពន្យល់​ថា​ អាវ​មាន​សម្រុង​ និង​ដៃ​វែង​ ស្រ​ដៀង​នឹង​អាវ​ដែល​លោក​ជំទាវ​ ហ៊ុន​ ស៊ី​ណាត​ ពាក់​នោះ​ ជនជាតិ​ខ្មែរ​ក៏​មាន​ដែរ​ ដោយ​គេ​ហៅ​ថា​អាវ​បំពង់​ ឬ​នៅ​តាម​បណ្តា​ខេត្ត​ខ្លះ​ហៅ​ថា​អាវ​ប្រុង​ តែ​មិន​មាន​ឆែក​សងខាង​ដូច​អាវ​លោក​ជំទាវ​ ហ៊ុន​ ស៊ី​ណាត​ ពាក់​ឡើយ​ ដោយ​អាវ​នេះ​ត្រូវ​បាន​ជនជាតិ​ខ្មែរ​ស្គាល់​ថា​ជា​អាវ​ផាយ​របស់​ជនជាតិ​យួន​និយម​ពាក់​ ។​

​តើ​ប្រិ​យ​មិត្ត​អ្នក​អាន​យល់​ឃើញ​យ៉ាងណា​ដែរ​ចំពោះ​លោក​ជំទាវ​ ហ៊ុន​ ស៊ី​ណាត​ ដែល​បាន​ពាក់អាវ​ផាយ​ម៉ូ​ដ​របស់​ជនជាតិ​យួន​ដូច​អ្នកលេង​ Facebook​ ចាប់អារម្មណ៍​នោះ​ ?

​លោក​ជំទាវ​ ហ៊ុន​ ស៊ី​ណាត​ ដែល​ត្រូវជា​ភរិយា​របស់​ឯកឧត្តម​ នឹម​ ច័ន្ទ​តារា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពត​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ អតីត​ជា​អនុប្រធាន​នាយកដ្ឋាន​ពិធីការ​នៃ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ធ្លាប់​ត្រូវ​បាន​តែងតាំង​ជា​អគ្គ​កុងស៊ុល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​ក្រុង​ឆុង​ឈី​ង​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដោយ​អនុក្រឹត្យ​លេខ​៣៥០​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០០៤​ និង​ធ្លាប់​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​វរមន្ត្រី​ការ​បរទេស​ថ្នាក់​លេខ​៦​ ទៅ​ជា​ឧត្តមមន្ត្រី​ការ​បរទេស​ថ្នាក់​លេខ​៦​ នៃ​ក្របខ័ណ្ឌ​មន្ត្រី​ការទូត​ជាន់ខ្ពស់​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥០៩/៥៣៨​ ចុះ​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០០៩​ ។​ ក្រោយមក​ លោក​ជំទាវ​ ហ៊ុន​ ស៊ី​ណាត​ ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​អធិការកិច្ច​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៣/១៣៣៨​ ចុះ​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៣​ និង​ក៏​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ ពី​ឧត្តមមន្ត្រី​ការ​បរទេស​ថ្នាក់​លេខ​៦​ ទៅ​ជា​ឧត្តមមន្ត្រី​ការ​បរទេស​ថ្នាក់​លេខ​៤​ នៃ​ក្របខ័ណ្ឌ​ការទូត​ជាន់ខ្ពស់​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​(​ជា​ករណី​ពិសេស​)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៤/៦៩៥​ ចុះ​ថ្ងៃ​ទី​ឥ​៤​ ខែមិថុនា​ ឆ្នាំ​២០១៤​ ពោល​គឺ​មាន​ន័យ​ថា​ លោក​ជំទាវ​ ហ៊ុន​ ស៊ី​ណាត​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ការ​បរទេស​"​ផ្លោះ​ថ្នាក់​"​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.