ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

មន្ត្រី​ពន្ធដារ​៤​នាក់​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្វើការ​ព្រមាន​រឿង​ប្រមូល​ពន្ធ​យឺតយ៉ាវ​

​មន្ត្រី​ពន្ធដារ​បម្រើ​ការងារ​នៅ​ខេត្តបន្ទាយមានជ័យ​ចំនួន​៤​នាក់​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​ ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​ បាន​ព្រមាន​ទាក់ទង​នឹង​រឿង​ការ​អាក់​ខានមិនបាន​ចុះបញ្ជី​ពន្ធ​ និង​ប្រពន្ធ​សហគ្រាស​ឲ្យ​គ្រប់​ចំនួន​ និង​ទាន់​ពេលវេលា​ តាម​សេចក្តីសម្រេច​លេខ​០៥០-០៥១-០៥២​ និង​លេខ​០៥៣/១៤​ សរ​.​អប​ព​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​តម្រូវ​ឲ្យ​សាមីខ្លួន​ដែល​ត្រូវ​រង​ការ​ពិន័យ​នោះ​ ត្រូវ​អនុវត្តន៍​នូវ​គោលការណ៍​ដូច​តទៅ​ ៖​ -​បញ្ឈប់​រាល់​សកម្មភាព​អសកម្ម​ ឬ​មិន​ប្រក្រតី​ក្នុង​ការ​ចុះបញ្ជី​ពន្ធ​ និង​ប្រមូល​ពន្ធ​,​ -​កែប្រែ​នូវ​កំហុសឆ្គង​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​,​ -​ជៀសវាង​ការ​ប្រព្រឹត្ត​អំពើ​អសកម្ម​ និង​អំពើ​មិន​ប្រក្រតី​ក្នុង​ការងារ​ទៅ​ថ្ងៃ​មុខ​,​ គោរព​កាតព្វកិច្ច​ក្នុង​ការងារ​ឲ្យ​បាន​ម៉ត់ចត់​ និង​ត្រឹមត្រូវ​,​ -​បំពេញការងារ​ដោយ​គោរព​ក្រមសីលធម៌​មន្ត្រីរាជការ​,​ -​សហការ​យ៉ាង​សកម្ម​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​លើ​ករណី​មិន​ប្រក្រតី​ សំដៅ​កាត់​បន្ថយ​ និង​ទប់ស្កាត់​អំពើ​ពុក​រលួយ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ។​

​មន្ត្រី​ពន្ធដារ​ទាំង​៤​នាក់​ដែល​ត្រូវ​ទទួល​រង​ការ​ព្រមាន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ រួម​មាន​ ៖​ ១-​ឈ្មោះ​ តុ​ម​ ផា​ន់​នី​ មន្ត្រី​ទទួល​បន្ទុក​ប្រមូល​ពន្ធ​មុខសញ្ញា​១​ សង្កាត់​កំពង់ស្វាយ​,​ ២-​លោក​ ផេង​ សុភា​ មន្ត្រី​ទទួល​បន្ទុក​ប្រមូល​ពន្ធ​មុខសញ្ញា​២​ សង្កាត់​ព្រះ​ពន្លា​,​ ៣-​លោក​ ធឹ​ម​ សុ​ធន​ មន្ត្រី​ទទួល​បន្ទុក​ប្រមូល​ពន្ធ​មុខសញ្ញា​៣​ សង្កាត់​អូរ​អំបិល​-​ទឹកថ្លា​ និង​៤-​លោក​ ឌឹ​ម​ វិរោចន៍​ ប្រធាន​ស្នាក់​ការ​ពន្ធដារ​សិរី​សោភ័ណ​ ។​

​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីសម្រេច​ស្តី​ពី​ការ​ព្រមាន​ដល់​មន្ត្រីរាជការ​ស៊ី​វិល​នោះ​ដែរ​ថា​ នឹង​ចាត់វិធានការ​ថ្មី​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​ ក្នុង​ករណី​បន្ទាប់​ពី​ការ​ព្រមាន​ហើយ​ បើ​សាមីខ្លួន​បន្ត​ប្រព្រឹត្ត​ខុសឆ្គង​ទៀត​ ដោយ​ខក​ខានមិនបាន​បំពេញ​កាតព្វកិច្ច​ណាមួយ​ និង​កាតព្វកិច្ច​ផ្សេងៗ​ទៀត​តាម​ច្បាប់​ជា​ធរមាន​ និង​បាន​បង្គាប់​ឲ្យ​មន្ត្រី​ទាំង​៤​នាក់​នោះ​ធ្វើ​ស្វ័​យ​របាយការណ៍​ពី​ការ​បំពេញភារកិច្ច​មក​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រាល់​០៣​ខែ​ម្តង​ សម្រាប់​រយៈពេល​១​ឆ្នាំ​ ចាប់ពី​ចេញ​សេចក្តីសម្រេច​នេះ​តទៅ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.