ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

ប្តី​ចិត្ត​អប្រិយ​ចាប់​ប្រពន្ធ​ចងវាយ​ដំរួច​ចាក់ទឹក​អាស៊ីត​លើ​ប្រដាប់​ភេទ​ព្រោះ​ភ្លើង​ប្រចណ្ឌ​

​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដ៏​ព្រៃផ្សៃ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​១៥​នាទី​ នា​រាត្រី​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ នៅ​ភូមិ​ពោធិ៍​រោង​ ឃុំ​សុចិត្រ​ ស្រុក​សណ្តាន់​ ខេត្តកំពង់ធំ​ បង្ក​ដោយ​បុរស​ជា​ប្តី​ចិត្ត​អប្រិយ​ម្នាក់​ ចាប់ចង​ប្រពន្ធ​ខ្លួនឯង​ ប្រើ​អំពើ​ហិង្សា​វាយដំ​យ៉ាងដំណំ​ និង​ចាក់ទឹក​អាស៊ីត​លើ​ប្រដាប់​ភេទ​ប្រពន្ធ​ទៀត​ផង​ ព្រោះតែ​កំហឹង​ភ្លើង​ប្រចណ្ឌ​ បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​រង​គ្រោះ​ស្រែក​ទ្រ​ហ៊ោ​យំ​ផ្អើល​ដល់​អ្នក​ភូមិ​ ។​

​ស្ត្រី​ជា​ប្រពន្ធ​រង​គ្រោះ​ព្រោះ​អំពើ​ហិង្សា​ក្រោម​កណ្តាប់ដៃ​ប្តី​ មានឈ្មោះ​ ប្រាក់​ ហ៊ា​ង​ អាយុ​២៤​ឆ្នាំ​ និង​បុរស​ជា​ប្តី​ចិត្ត​អប្រិយ​ឈ្មោះ​ ប៉ាវ​ កុ​ល​ អាយុ​៣៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ។​

​អ្នក​ភូមិ​រស់នៅ​ជិត​ផ្ទះ​កើតហេតុ​បាន​និយាយ​ឲ្យ​ដឹង​ថា​ ក្រុម​គ្រួសារ​ប្តី​-​ប្រពន្ធ​មួយគូ​នេះ​បាន​ឈ្លោះប្រកែក​គ្នា​ក្នុង​កំហឹង​ភ្លើង​ប្រចណ្ឌ​ចាប់តាំងពី​ម៉ោង​០៩​ព្រឹក​មក​ម្ល៉េះ​ ប៉ុន្តែ​ពួក​គាត់​មិន​ហ៊ាន​លូកដៃ​ក្នុង​គ្រួសារ​របស់​គេ​ ។​ លុះដល់​ម៉ោង​ប្រមាណ​ជាង​១៩​យប់​ ដោយសារ​ឮ​សម្រែក​ទ្រ​ហ៊ោ​យំ​របស់​ស្ត្រី​ជា​ប្រពន្ធ​ ទើប​អ្នក​ជិតខាង​សម្រេចចិត្ត​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សុចិត្រ​ឲ្យ​មក​ពិនិត្យ​មើល​ និង​ជួយ​អន្តរាគមន៍​ ។​ ពេល​សមត្ថកិច្ច​នគរបាល​ចុះ​មក​ដល់​ផ្ទះ​កើតហេតុ​ ស្រាប់តែ​ឃើញ​បុរស​ជា​ប្តី​ចិត្ត​អប្រិយ​ប្រើ​អំពើ​ហិង្សា​ចងដៃ​ចងជើង​វាយដំ​ពេញ​ខ្លួនប្រាណ​ស្ត្រី​ជា​ប្រពន្ធ​យ៉ាង​ព្រៃផ្សៃ​ និង​ឃាត់ខ្លួន​បុរស​ជា​ប្តី​កំណាច​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​ ដើម្បី​សាកសួរ​ និង​ចាត់ការ​តាម​ច្បាប់​ ខណៈ​ដែល​ស្ត្រី​ជា​ប្រពន្ធ​រង​គ្រោះ​ និង​អ្នក​ភូមិ​ និង​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ស្រុក​សណ្តាន់​ ដើម្បី​សង្គ្រោះ​បន្ទាន់​ ។​

​នេះ​គឺជា​រូបភាព​នៃ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ដ៏​កំណាច​ព្រៃផ្សៃ​មួយ​ កើត​មាន​ក្នុង​សង្គម​ខ្មែរ​យើង​បច្ចុប្បន្ន​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.