ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

អក្សរ​សរសេរ​ឈ្មោះ​ផ្ទាល់​ដៃ​នៅ​ក្រោម​ហត្ថលេខា​របស់​បុរស​ខ្លាំង​និង​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដែល​កម្រ​បានឃើញ​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ បាន​ចុះហត្ថលេខា​រួម​គ្នា​នៅ​លើ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​លទ្ធផល​នៃ​ជំនួប​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ នា​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​នេះ​ នៅ​វិមាន​រដ្ឋសភា​ មាន​ចំនួន​៣​ចំណុច​ទាក់ទង​នឹង​ការ​ដាក់​ឲ្យ​ដំណើរការ​ស្ថានីយ៍ទូរទស្សន៍​-​វិទ្យុ​តាម​សំណើសុំ​របស់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ និង​ការ​កែសម្រួល​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ ព្រមទាំង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ ដែល​ការ​ចុះហត្ថលេខា​នៅ​លើ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ បាន​បង្ហាញ​នូវ​ការ​ចាប់អារម្មណ៍​មិន​តិចតួច​ឡើយ​អំពី​អក្សរ​សរសេរ​ឈ្មោះ​ផ្ទាល់​ដៃ​នៅ​ក្រោម​ហត្ថលេខា​របស់​បុរស​ខ្លាំង​ និង​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដែល​កម្រ​បានឃើញ​ ។​

​ការណ៍​ដែល​ចាត់​ទុក​ថា​ អក្សរ​សរសេរ​ឈ្មោះ​ផ្ទាល់​ដៃ​នៅ​ក្រោម​ហត្ថលេខា​របស់​បុរស​ខ្លាំង​ និង​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ជា​រូបភាព​កម្រ​បាន​ជួប​ប្រទះ​នោះ​ គឺ​ដោយសារ​ជា​រឿយៗ​ រៀង​រាល់​លិខិត​ស្នាម​ផ្លូវការ​ផ្សេងៗ​ ដូច​ជា​ អនុក្រឹត្យ​ សេចក្តីសម្រេច​ បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ ឬ​សេចក្តីថ្លែងការណ៍​នានា​ គេ​តែង​ឃើញ​មាន​ហត្ថលេខា​របស់​បុរស​ខ្លាំង​ ប៉ុន្តែ​ឈ្មោះ​បុរស​ខ្លាំង​ត្រូវ​បាន​គេ​វាយ​អក្សរ​កុំព្យូទ័រ​ទុក​រួច​ជា​ស្រេច​ និង​ម្យ៉ាងទៀត​ គ្រប់​ចំណារ​របស់​បុរស​ខ្លាំង​នៅ​លើ​របាយការណ៍​ ឬ​ការ​លើក​យោបល់​របស់​ថ្នាក់​ក្រោម​ គឺ​មាន​ហត្ថលេខា​របស់​បុរស​ខ្លាំង​មែន​ តែ​បុរស​ខ្លាំង​មិន​សរសេរ​ឈ្មោះ​ផ្ទាល់​ដៃ​ក្រោម​ហត្ថលេខា​របស់​ខ្លួន​ឡើយ​ ។​ រីឯ​ចំពោះ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ក៏​មាន​រូបភាព​ដូច​គ្នា​នេះ​ដែរ​ ជាមួយនឹង​បុរស​ខ្លាំង​ ។​

​ឥឡូវ​ប្រិ​យ​មិត្ត​អ្នក​អាន​បានឃើញ​ផ្ទាល់​ភ្នែក​ហើយ​ នូវ​អក្សរ​សរសេរ​ឈ្មោះ​ផ្ទាល់​ដៃ​នៅ​ក្រោម​ហត្ថលេខា​របស់​បុរស​ខ្លាំង​ និង​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ដែល​កម្រ​បាន​ជួប​ប្រទះ​នោះ​ និង​សូម​ប្រិ​យ​មិត្ត​អ្នក​អាន​ជួយ​វាយតម្លៃ​អំពី​បែបបទ​សរសេរ​អក្សរ​ខ្មែរ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ទាំង​២​នាក់​នេះ​ផង​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.