ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​រឹបអូស​បាន​លុយ​ជិត​១០​ម៉ឺន​ដុល្លារ​ រថយន្ត​ទំនើប​៣​គ្រឿង​ កាំភ្លើងខ្លី​១​ដើម​ ថ្នាំ​ញៀន​ច្រើន​គីឡូ​ និង​ឃាត់ខ្លួន​មនុស្ស​៥​នាក់​

​នា​វេលា​ម៉ោង​១៤​រសៀល​ ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​នេះ​ នៅផ្ទះ​ល្វែង​សង់​ថ្មី​សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​មួយ​ ដោយ​រឹបអូស​បាន​រថយន្ត​ស៊េរី​ទំនើប​ចំនួន​៣​គ្រឿង​ កាំភ្លើងខ្លី​១​ដើម​ លុយ​ជិត​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ថ្នាំ​ញៀន​ជា​ច្រើន​គីឡូក្រាម​ និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​ជា​មេ​គ្រឿងញៀន​បាន​ចំនួន​៥​នាក់​ យក​មក​ធ្វើការ​សាកសួរ​ ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ បុរស​ដែល​ជាប់​សង្ស័យ​ និង​ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​សមត្ថកិច្ច​នោះ​ មានឈ្មោះ​ ឈុំ​ ជឿន​ អាយុប្រមាណ​៣០​ឆ្នាំ​ ជា​មន្ត្រី​អង្គរក្ស​ និង​ស្ត្រី​៤​នាក់​ផ្សេង​ទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ច្បាស់​នៅឡើយ​ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿន​ញៀន​ដ៏​ធំ​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ ត្រូវ​បាន​ដឹកនាំ​ដោយ​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចូលរួម​សហការ​ដោយ​លោក​ឧត្តមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ព្រមទាំង​លោក​ ប៊​ន​ សំអាត​ នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿន​ញៀន​រាជធានី​ភ្នំពេញ​ ដោយ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​រឹបអូស​លុយ​ដុល្លារ​អា​មេ​រិ​ក​ចំនួន​៥៤.៥០០​ដុល្លារ​,​ លុយ​ខ្មែរ​ចំនួន​១៧០​លាន​រៀល​,​ ថ្នាំ​ញៀន​ជា​ច្រើន​ថង់​ដែល​មាន​ទម្ងន់​ជា​ច្រើន​គីឡូក្រាម​,​ រថយន្ត​ចំនួន​៣​គ្រឿង​ ក្នុង​នោះ​ម៉ាក​ Lexus​ RX-330​ មួយ​គ្រឿង​ ម៉ាក​ Camry​ បា​ឡែ​ន​១​គ្រឿង​ និង​ម៉ាក​ PRUIS​ មួយ​គ្រឿង​,​ កាំភ្លើងខ្លី​១​ដើម​ និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​ចំនួន​៥​នាក់​ ដែល​ក្នុង​នោះ​មាន​៣​នាក់​ជា​មេខ្លោង​ធំ​ រួម​នឹង​វត្ថុ​តាង​ជាក់ស្តែង​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.