ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ទាហាន​ជប៉ុន​ធ្វើ​សមយុទ្ធ​យោធា​រួម​លើក​ទី​១​ជាមួយ​អា​មេ​រិ​ក​និង​អូស្ត្រាលី​

​នៅ​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​នេះ​ សារព័ត៌មាន​ The​ Australian​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ ទាហាន​ជប៉ុន​បាន​ចូលរួម​ក្នុង​សកម្មភាព​សមយុទ្ធ​យោធា​រួម​លើក​ទី​១​ ជាមួយ​កងកម្លាំង​ទាហាន​សហរដ្ឋអាមេរិក​ និង​អូស្ត្រាលី​ មានឈ្មោះ​ថា​ Talisman​ Sabre​ នៅ​រដ្ឋ​ Queensland​ ដែល​សមយុទ្ធ​នេះ​មាន​កម្លាំង​ទាហាន​ចូលរួម​សរុប​ជាង​៣​ម៉ឺន​នាក់​ បំពាក់​ដោយ​នាវាចម្បាំង​ នាវា​វាយ​ឡើង​លើគោក​ យន្តហោះ​ចម្បាំង​ និង​ឧទ្ធម្ភាគចក្រ​ជា​ច្រើន​គ្រឿង​ ខណៈ​គោលដៅ​សមយុទ្ធ​ គឺ​ផ្តោត​ទៅ​លើ​ការ​វាយ​ឡើងគោក​ចូល​ឆ្នេរសមុទ្រ​គូបដិបក្ខ​ ដើម្បី​យក​កោះ​ដែល​ទាហាន​បរទេស​គ្រប់គ្រង​ ។​

​អ្នកឯកទេស​នៅ​សាកលវិទ្យាល័យ​ Sydney​ គឺ​លោក​សាស្ត្រាចារ្យ​ John​ Lee​ បាន​និយាយ​ថា​ វត្តមាន​របស់​ទាហាន​ជប៉ុន​ចូលរួម​ក្នុង​សកម្មភាព​ធ្វើ​សមយុទ្ធ​យោធា​រួម​នេះ​ ពិតជា​មាន​ភាពល្អ​ប្រសើរ​យ៉ាង​ខ្លាំង​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ដើម្បី​រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​ក្នុង​តំបន់​ ។​

​ពាក់ព័ន្ធ​នឹង​សកម្មភាព​ធ្វើ​សមយុទ្ធ​យោធា​រួម​ ជប៉ុន​-​អា​មេ​រិ​ក​ និង​អូស្ត្រាលី​នេះ​ បាន​ធ្វើ​ឲ្យ​ទីក្រុង​ប៉េ​កាំ​ង​សម្តែង​នូវ​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ ដ្បិត​សមយុទ្ធ​យោធា​កើតឡើង​ចំ​ពេល​ដែល​ជប៉ុន​ និង​ចិន​មាន​វិវាទ​ខ្លាំង​ឡើងៗ​នៅ​ជុំវិញ​អធិបតេយ្យភាព​ប្រជុំ​កោះ​សេន​កា​គូ​ ដែល​ចិន​ហៅ​ថា​ កោះ​ដាវ​យូ​ ៕​ 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.