ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

សូម​អាន​ខ្លឹមសារ​លិខិត​ឆ្លើយ​តប​របស់​បុរស​ខ្លាំង​ជូន​រដ្ឋសភា​លើ​ករណី​ទទួលយក​ជនភៀសខ្លួន​មក​តាំងទី​នៅ​កម្ពុជា​

​កាលពី​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ បាន​ធ្វើ​លិខិតផ្លូវការ​លេខ​៤៧​ស​ជ​ណ​ ឆ្លើយ​តប​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ តាម​សំណើ​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ទាក់ទង​នឹង​ករណី​ផ្ទេរ​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​រួច​ហើយ​ ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ដូច​ខាងក្រោម​ ៖

​សូម​បញ្ជាក់​ជូន​ថា​ តាម​សំណើ​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​ទី​១​រដ្ឋសភា​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ រដ្ឋសភា​នីតិកាល​ទី​៥​ បាន​ចេញ​លិខិតផ្លូវការ​លេខ​០០៣/១៤​ស​.​ន​ ចុះ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៤​ ជម្រាប​ជូន​សម្តេច​អគ្គ​មហា​សេន​បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្នើ​សុំ​ឲ្យ​មានការ​ពិចារណា​ឡើង​វិញ​នូវ​ការ​ផ្ទេរ​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ឯកឧត្តម​ កឹ​ម​ សុខា​ បាន​សម្តែង​នូវ​កង្វល់​អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​ជា​ច្រើន​ដែល​អាច​កើត​មាន​ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​ សង្គម​ និង​ជា​ពិសេស​ធានា​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​បញ្ហា​ជា​ច្រើន​ដែល​មិន​អាច​ដោះស្រាយ​ដោយ​ខ្លួនឯង​បាន​នៅឡើយ​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​ និង​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ បុរស​ខ្លាំង​នឹង​មិន​ថយ​ឡើយ​ ទាក់ទង​នឹង​ការ​ទទួល​ជនភៀសខ្លួន​ពី​កោះ​ណា​រុ​(Nauru)​នៃ​ប្រទេស​អូស្ត្រាលី​ ឲ្យ​មក​តាំងទី​នៅ​ប្រទេស​កម្ពុជា​នោះ​ ទោះបី​មាន​រលក​នៃ​ការ​រិះគន់​ពី​ស្រទាប់​ប្រជាពលរដ្ឋ​ និង​គណបក្ស​នយោបាយ​ប្រឆាំង​នៅ​កម្ពុជា​ក៏​ដោយ​ ដ្បិត​បុរស​ខ្លាំង​បាន​សម្រេចចិត្ត​ទទួលយក​អំណោយ​លុយកាក់​ពី​រដ្ឋាភិបាល​អូស្ត្រាលី​រួច​ហើយ​ ៕​

Kem-Sokha-Hun-Sen-Feet Kem-Sokha-Hun-Sen1 Kem-Sokhon-Hun-Sen2Kem-Sokha-Hun-Senr

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.