ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

អ្នកលេង​ Facebook​ ប្រកាស​សួរ​រក​អាសយដ្ឋាន​ចៅក្រម​និង​ព្រះរាជអាជ្ញា​ដែល​ផ្តន្ទាទោស​ស្ត្រី​បឹង​កក់​និង​ព្រះសង្ឃ​

​នៅ​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​នេះ​ អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ដែល​ប្រើប្រាស់​ Account​ ឈ្មោះ​ Chham​ Chhany​ បាន​ Post​ នូវ​អត្ថបទ​មួយ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ និង​ចាប់​អាម្ម​ណ៍​ ដោយ​ដាក់​ចំណងជើង​ថា​ "​ សារ​ពី​មិត្ត​អ្នក​អាន​ ៖​ ដំណឹង​ស្វែងរក​អាសយដ្ឋាន​របស់​ព្រះរាជអាជ្ញា​ និង​ចៅក្រម​ "​ ដែល​បាន​សង្កត់ធ្ងន់​ថា​ "​បើ​បងប្អូន​ អង្គការ​សង្គម​ស៊ី​វិល​ ឬ​អ្នក​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ណា​ស្គាល់​អាសយដ្ឋាន​របស់​ពួក​គាត់​ជា​ព្រះរាជអាជ្ញា​ និង​ចៅក្រម​ជំនុំជម្រះ​ដែល​បាន​រៀបរាប់​ឈ្មោះ​ សូម​ប្រាប់​តាម​ Line​ ផង​ ដោយ​បញ្ជាក់​ទីតាំង​ឲ្យ​បាន​ច្បាស់​ ។​ សូម​អរគុណ​ !"​ ។​

​អត្ថបទ​ដែល​ Account​ Facebook​ ឈ្មោះ​ Chham​ Chhany​ បាន​ Post​ នៅ​ក្នុង​ Timeline​ របស់​ខ្លួន​នោះ​បាន​បញ្ជាក់​ថា​ ៖​ ១-​ស្ត្រី​បឹង​កក់​៧​នាក់​ចោទប្រកាន់​ និង​កាត់ទោស​ដោយ​ព្រះរាជអាជ្ញា​រង​ សៀង​ សុខ​ និង​ ម៉ុង​ មុនី​សោភា​ ចៅក្រម​ជំនុំជម្រះ​,​ ២-​កាត់ទោស​ព្រះសង្ឃ​១​អង្គ​ដោយ​ព្រះរាជអាជ្ញា​រង​ កុ​ល​ បុ​ន​ និង​ចៅក្រម​ជំនុំជម្រះ​ឈ្មោះ​ ឃី​ ឆៃ​ ។​ ៣-​ព្រះសង្ឃ​២​អង្គ​ចោទប្រកាន់​ និង​កាត់ទោស​ដោយ​ព្រះរាជអាជ្ញា​រង​ឈ្មោះ​ អ៊ុំ​ សុ​ភក្តិ​ និង​ចៅក្រម​ជំនុំជម្រះ​ឈ្មោះ​ នូ​ វាសនា​ ។​

​គេ​មិន​ទាន់​បានដឹង​ច្បាស់​អំពី​គោលបំណង​របស់​អ្នកលេង​ Facebook​ ប្រើប្រាស់​ Account​ ឈ្មោះ​ Chham​ Chhany​ ដែល​ប្រកាស​ដំណឹង​ស្វែងរក​អាសយដ្ឋាន​របស់​ព្រះរាជអាជ្ញា​និង​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ពិតប្រាកដ​នៅឡើយ​ទេ​ ខណៈ​ការ​ប្រកាស​បែប​នេះ​ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ ឯទៀតៗ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ។​

​សូម​បញ្ជាក់​ជូន​ថា​ លោក​ចៅក្រម​ ម៉ុង​ មុនី​សោភា​ អាយុ​៣២​ឆ្នាំ​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​២​សាលា​ភូមិន្ទ​ចៅក្រម​ នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ ត្រូវ​បាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​អង្គចៅក្រម​ បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តព្រៃវែង​,​ លោក​ចៅក្រម​ ឃី​ ឆៃ​ អាយុ​៤៥​ឆ្នាំ​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​២​សាលា​ភូមិន្ទ​ចៅក្រម​ នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ ត្រូវ​បាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​អង្គចៅក្រម​ បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តស្វាយរៀង​,​ លោក​ចៅក្រម​ នូ​ វាសនា​ អាយុ​២៩​ឆ្នាំ​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​២​សាលា​ភូមិន្ទ​ចៅក្រម​ នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ ត្រូវ​បាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​អង្គចៅក្រម​ បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១០/១២៧​ ចុះ​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០១០​ និង​ក្រោយមក​ត្រូវ​បាន​ផ្ទេរ​មុខ​តំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៤៨​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤​ ។​ លោក​ព្រះរាជអាជ្ញា​រង​ សៀង​ សុខ​ អាយុ​៣៥​ឆ្នាំ​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​២​សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ ត្រូវ​បាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​អង្គចៅក្រម​ បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត​ និង​ក្រោយមក​ត្រូវ​បាន​ផ្ទេរ​មុខ​តំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១១/៦៩៥​ ចុះ​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១១​ ។​ លោក​ព្រះរាជអាជ្ញា​រង​ កុ​ល​ បុ​ន​ អាយុ​៤៤​ឆ្នាំ​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​២​សាលា​ភូមិន្ទ​ចៅក្រម​ នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ ត្រូវ​បាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​អង្គចៅក្រម​ បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តពោធិ៍សាត់​ និង​ក្រោយមក​ត្រូវ​បាន​តែងតាំង​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៤៨​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤​ ។​ លោក​ព្រះរាជអាជ្ញា​រង​ អ៊ុំ​ សុ​ភក្តិ​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​៤​ សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ អតីត​ជា​ព្រះរាជអាជ្ញា​រងកម្ម​សិក្សា​បម្រើ​ការ​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១១/២៣៣​ ចុះ​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១១​ និង​ក្រោយមក​ត្រូវ​បាន​ផ្ទេរ​មុខ​តំណែង​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៣/៨៤៣​ចុះ​ថ្ងៃ​ទី​២៤​ខែកក្កដា​ឆ្នាំ​២០១៣​៕​

Chham-Chhany

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.