ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

កប៉ាល់​នេសាទ​ចិន​ខុសច្បាប់​១៦​គ្រឿង​ត្រូវ​កម្លាំង​សន្តិសុខ​កូរ៉េ​ខាងត្បូង​ឃាត់​ចាប់​

​ក្រោម​យុទ្ធនាការ​ពិសេស​មួយ​របស់​ក្រសួង​សន្តិសុខ​កូរ៉េ​ខាងត្បូង​ ដែល​បាន​ធ្វើ​ឡើង​នៅ​ចំណុច​៤​កន្លែង​ផ្សេងៗ​គ្នា​ ឋិត​នៅ​តំបន់​សមុទ្រ​ភាគ​ខាងត្បូង​ ដោយ​មានការ​ចូលរួម​ពី​នាវា​យាមល្បាត​ និង​នាវាចម្បាំង​ចំនួន​២២​គ្រឿង​នោះ​ បាន​ឃាត់​ចាប់​កប៉ាល់​នេសាទ​១៦​គ្រឿង​របស់​ចិន​ដែល​ចូល​មក​នេសាទ​ខុសច្បាប់​នៅ​ក្នុង​ដែនសមុទ្រ​កូរ៉េ​ខាងត្បូង​ ។​ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ម្សិលមិញ​ របស់​អគ្គស្នងការ​ប៉ូលិស​ និង​សន្តិសុខ​កូរ៉េ​ខាងត្បូង​ ។​

​មុន​រយៈពេល​មួយ​ថ្ងៃ​នៃ​ការ​បើក​យុទ្ធនាការ​បោសសំអាត​អ្នកនេសាទ​ខុសច្បាប់​នៅ​ក្នុង​ដែនសមុទ្រ​របស់​កូ​រ៉​ខាងត្បូង​នោះ​ លោក​ Chung​ Hong-Won​ នាយក​រដ្ឋមន្ត្រី​កូរ៉េ​ខាងត្បូង​ បាន​ប្រកាស​អះអាង​ថា​ រដ្ឋាភិបាល​បាន​សម្រេច​បោសសម្អាត​អ្នកនេសាទ​ខុសច្បាប់​ដែល​ចូល​មក​តំបន់​សមុទ្រ​កូរ៉េ​ខាងត្បូង​ ដោយ​កងកម្លាំង​ទាហានជើងទឹក​កូរ៉េ​ខាងត្បូង​បាន​បង្កើន​ការ​យាមល្បាត​ តាម​រយៈ​ការ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ជា​ច្រើន​គ្រឿង​ ។​

​របាយការណ៍​របស់​ប៉ូលិស​កូរ៉េ​ខាងត្បូង​មិន​បាន​បញ្ជាក់​អំពី​ការ​ប៉ះទង្គិច​គ្នា​ក្នុង​ប្រតិបត្តិការ​ចាប់​កប៉ាល់​នេសាទ​ខុសច្បាប់​ចិន​នោះ​ឡើយ​ ខណៈ​កប៉ាល់​នេសាទ​ចិន​មួយ​ចំនួន​មាន​បំពាក់​ដោយ​ដែក​ជុំវិញ​ និង​សំណាញ់​ខ្សែភ្លើង​នៅ​សងខាង​ ក្នុង​គោលដៅ​បញ្ជៀ​ស​កម្លាំង​សមត្ថកិច្ច​កូ​រ៉​ខាងត្បូង​ចូល​ទៅ​កៀក​ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ កប៉ាល់​នេសាទ​ខុសច្បាប់​របស់​ចិន​ចំនួន​៤២​គ្រឿង​ហើយ​ ដែល​ចូល​មក​នេសាទ​ក្នុង​តំបន់​សមុទ្រ​នៃ​ដែន​អធិបតេយ្យភាព​របស់​កូរ៉េ​ខាងត្បូង​ ត្រូវ​បាន​សមត្ថកិច្ច​កូរ៉េ​ខាងត្បូង​ឃាត់​ចាប់តាំងពី​ខែតុលា​ឆ្នាំ​នេះ​មក​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.