ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

រំលោភ​បូក​កក្រើក​ខេត្តកំពង់ឆ្នាំង​៖ ស្ទាវ​ឡើងក​៨​នាក់ ក្នុងចំណោម​៩​នាក់ចាប់រំលោភ​នារី​ម្នាក់​ក្នុងចំណោម​៣​នាក់​

​ក្រុមស្ទាវ​ឡើងក​ចំនួន​៩​នាក់ បានរៀបចំ​ផែនការ​ចាប់រំលោភ​នារី​៣​នាក់​កាលពី​វេលា​ម៉ោង​ប្រមាណ​២០​យប់ នា​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ ម្សិលមិញ នៅត្រង់ចំណុច​ព្រៃ​មួយកន្លែង​ក្បែរ​មាត់បឹង​ចាន់​គៀត ក្នុង​ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយ​ក្នុងនោះ​នារី​ម្នាក់ ក្នុងចំណោម​៣​នាក់ បាន​ក្លាយជា​ចំណី​តណ្ហា​យ៉ាង​ពុះកញ្ជ្រោល​របស់​ស្ទាវ​៨​នាក់ ក្នុងចំណោម​៩​នាក់ ខណៈ​ក្រុមស្ទាវ​ឡើងក​ជា​ជនសង្ស័យ​បាន​ប្រើល្បិច​ទូរស័ព្ទ​ហៅ​នារី​រងគ្រោះ​ដោយ​កុហកថា ទៅ​ហូប​បង្អែម​ជាមួយគ្នា​នៅ​ឧដុង្គ ប៉ុន្តែ​ពេល​បាន​ជួបគ្នា​ហើយ ក្រុម​ជនសង្ស័យ​បែរជា​ឌុប​ក្រុម​នារី​រងគ្រោះ​ឆ្ពោះទៅ​ទីតាំង​កំពង់ត្រឡាច​ក្រោម​វិញ ដោយ​មិនបាន​ហូប​បង្អែម​ទេ គឺ​រៀបចំ​កម្មវិធី​ផឹកស៊ី​នៅ​ទីនោះ​។

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា ក្នុង​កម្មវិធី​ផឹកស៊ី ដែល​ខុស​គម្រោង​ទិសដៅ​នោះ ក្រុម​ជនសង្ស័យ​បានអូសបន្លាយ​ពេលវេលា​រហូតដល់​យប់​ទើប​វិលត្រឡប់​មកវិញ​។ នៅពេល​ធ្វើដំណើរ​ដល់​ពាក់​កណ្តាលផ្លូវ ដែលមាន​ព្រៃ​តាម​ផ្លូវលំ ក្រុមស្ទាវ​ឡើងក ក៏បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្រុម​នារី​រងគ្រោះ​តែម្តង ដោយ​ក្នុងចំណោម​នារី​រងគ្រោះ​ទាំង​៣​នាក់ មាន​២​នាក់ បាន​រត់គេចខ្លួន​រួច និង​នារី​រងគ្រោះ​ម្នាក់ទៀត​ត្រូវបាន​ក្រុម​ជនសង្ស័យ​ចាប់រំលោភ​បានសម្រេច​ម្តងម្នាក់ៗ​។​

​នារី​រងគ្រោះ​ដែល​ត្រូវ​ក្រុមស្ទាវ​ឡើងក​ចាប់រំលោភ​បានសម្រេច​នោះ បាន​និយាយប្រាប់​សមត្ថកិច្ច​ថា ក្នុងចំណោម​ជនសង្ស័យ​ទាំង​៩​នាក់ គឺ​មានតែ​ជនសង្ស័យ​ម្នាក់​គត់​ឈ្មោះ លី ឃា​ក់ ដែល​មិន​បានធ្វើ​សកម្មភាព​ចាប់រំលោភ​រូបនាង​។​

​ក្រោយពី​ធ្វើ​សកម្មភាព​ដ៏​លាមក​រួចមក ក្រុមស្ទាវ​ឡើងក​ទាំង​៩​នាក់ ដែលជា​ខ្មែរឥស្លាម ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​រាត្រី​ថ្ងៃទី​១៩ មកដល់​វេលា​ព្រឹក​នា​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ រួមមាន​ឈ្មោះ ដូចតទៅ​៖ ១- ម៉ាត់ អ៊ែ​ល អាយុ​២៥​ឆ្នាំ​, ២- លី សូម អាយុ​២៣​ឆ្នាំ​, ៣- ហ៊ីម ទិ​ត អាយុ ២១​ឆ្នាំ​, ៤- ទិ​ត ប៉ូ ហៅ សា អាយុ​២០​ឆ្នាំ​, ៥- លី វ៉ាន់​នី អាយុ​២០​ឆ្នាំ​, ៦- សុខ អ៊ែ​ល អាយុ​២០​ឆ្នាំ​, ៧- សា អ៊ែ​ល អាយុ​១៩​ឆ្នាំ​, ៨- លី ស៊ីម អាយុ​១៩​ឆ្នាំ និង ៩- លី ឃា​ក់ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឧកញ៉ា​ប៉ាង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទាំងអស់គ្នា​។ រីឯ​នារី​រងគ្រោះ​ទាំង​៣​នាក់ ជា​កម្មការិនី​រោងចក្រ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​ក្រុម​ជនសង្ស័យ​ដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៩​នាក់​ត្រូវបាន​សមត្ថកិច្ច​សាកសួរ​យក​ចម្លើយ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

9plus

Filed in: Feature, ព័ត៌មានជាតិ Tags: 

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.