ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

អស្ចារ្យ​ណាស់​ មាន​មេ​សហជីព​កម្មករ​ខ្លះ​ជា​មន្ត្រី​យោធា​ផង​ និង​ជា​សមាជិក​គណបក្សកាន់អំណាច​ផង​ !

​បុរស​ម្នាក់​ឈ្មោះ​ មុំ​ សៀ​ក​ ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​(​សមាជិក​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ស្រុក​ពញាក្រែក​ ខេត្តកំពង់ចាម​)​ និង​ត្រូវ​គេ​ស្គាល់​ថា​ជា​មន្ត្រី​យោធា​នៃ​កង​យោធពលខេមរភូមិន្ទ​ ត្រូវ​បាន​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​បញ្ជិកា​ឲ្យ​ធ្វើ​ជា​ប្រធាន​សហជីព​កម្មករ​មួយ​ឈ្មោះ​ "​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ​"​ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​អ្នក​តាមដាន​ដំណើរការ​វិស័យ​ការងារ​ ជា​ពិសេស​ការងារ​សហជីព​នៅ​កម្ពុជា​តែ​ម្តង​ ។​

​មាន​លិខិត​អនាមិក​មួយ​ត្រូវ​បាន​គេ​ចែកចាយ​ព្រោងព្រាត​ជា​សាធារណៈ​ ដោយ​បាន​ធ្វើការ​បរិហារ​រិះគន់​ទៅ​លើ​លោក​ មុំ​ សៀ​ក​ ដែល​បង្កើត​សហជីព​កម្មករ​មានឈ្មោះ​ថា​ "​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ​"​ ដើម្បី​ស្វែងរក​លាភសក្ការៈ​ ដោយ​មិន​បាន​បម្រើ​ឲ្យ​ផលប្រយោជន៍​របស់​កម្មករ​ កម្មការិនី​ពិតប្រាកដ​ឡើយ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នក​តាមដាន​វិស័យ​ការងារ​កម្ពុជា​បាន​លើក​ឡើង​ថា​ ប្រទេស​កម្ពុជា​តូច​មាន​រោងចក្រ​តិចតួច​ តែ​មាន​សហជីព​កម្មករ​ចំនួន​រាប់រយ​សហជីព​ ដោយ​សហជីព​ខ្លះ​មាន​មេដឹកនាំ​បម្រើ​ការងារ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ងារ​ជា​ឯកឧត្តម​ និង​មេដឹកនាំ​សហជីព​ខ្លះ​ធ្វើ​ជា​មន្ត្រី​យោធា​ និង​ជា​មន្ត្រី​នគរបាល​ជាតិ​ថែម​ទៀត​ ដែល​ជា​បច្ច័យ​នាំ​ឲ្យ​មាន​អំពើ​រើសអើង​ក្នុង​ការងារ​សហជីព​ និង​ការ​គាបសង្កត់​ ព្រមទាំង​រូបភាព​បោកប្រាស់​ទៅ​លើ​ក្រុម​កម្មករ​ និយោជិត​យ៉ាងធ្ងន់ធ្ងរ​ ដ្បិត​ពួក​មេដឹកនាំ​សហជីព​ទាំងនោះ​អាច​ប្រើប្រាស់​អំណាច​គណបក្ស​នយោបាយ​ និង​អំណាច​ស្ថាប័ន​នីតិប្រតិបត្តិ​ ទាញ​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ និង​បក្ខពួក​យ៉ាង​សកម្ម​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.