ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ដាក់​វិន័យ​ប្រធាន​មន្ទីរ​២​ខេត្ត​រឿង​បង់​ចំណូល​ចូល​ថវិការដ្ឋ​ខុស​នីតិវិធី​ហិរញ្ញវត្ថុ​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​សម្រេច​ដាក់​វិន័យ​លោក​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ចំនួន​២​ខេត្ត​ គឺ​ខេត្តសៀមរាប​ និង​ខេត្ត​ប៉ៃលិន​ ក្នុង​រឿង​បង់​ចំណូល​ចូល​ថវិការដ្ឋ​ខុស​នីតិវិធី​ហិរញ្ញវត្ថុ​ ពោល​ដោយសារ​លោក​ប្រធាន​មន្ទីរ​បាន​រំលោភ​បំពាន​ទៅ​លើ​មាត្រា​១៩​នៃ​ច្បាប់​ស្តី​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​ និង​បាន​តម្រូវ​ឲ្យ​លោក​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តសៀមរាប​ បង់​ចំណូល​ចំនួន​១៤.៩៤០.០០០​រៀល​ ចូល​ថវិកាជាតិ​ជា​បន្ទាន់​ ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ខាង​មុខ​ ។​

​យោង​តាម​ស្មារតី​លិខិត​លេខ​៩៧៤​បទ​ ចុះ​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០១៤​ របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ចុះហត្ថលេខា​ដោយ​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ជា​រដ្ឋមន្ត្រី​ និង​មាន​ចម្លង​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​នោះ​ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​វិន័យ​ទៅ​លើ​លោក​ ហុង​ ប៊ុ​ន​ធ្វី​ ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តសៀមរាប​ និង​លោក​ ហ៊ុយ​ សា​រិ​ន​ ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​ប៉ៃលិន​ ក្រោម​រូបភាព​ស្តីបន្ទោស​ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា​៤០​ នៃ​ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ី​វិល​ ក្នុង​រឿង​លោក​ប្រធាន​មន្ទីរ​ទាំង​២​បង់​ចំណូល​ចូល​ថវិការដ្ឋ​មិន​ស្រប​តាម​នីតិវិធី​ហិរញ្ញវត្ថុ​ និង​បាន​តម្រូវ​ឲ្យ​លោក​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តសៀមរាប​ បង់​ចំណូល​ចំនួន​១៤.៩៤០.០០០​រៀល​ ចូល​ថវិកាជាតិ​ជា​បន្ទាន់​ ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ខាង​មុខ​ ហើយ​ត្រូវ​ផ្ញើ​សាលា​កប​ត្រ​ចំណូល​ថវិកាជាតិ​ និង​ឯកសារ​ពាក់ព័ន្ធ​មក​ក្រសួង​ ៕​

ACU-Post ACU-Post-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.