ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ប្រធានាធិបតី​រុ​ស្ស៊ី​ជូន​កាដូ​ Smart​ Phone​ ដល់​ប្រធានាធិបតី​ចិន​

​វត្តមាន​មេដឹកនាំ​ជាន់ខ្ពស់​ជា​ច្រើន​នាក់​ជុំវិញ​ពិភពលោក​ ជា​អាទិ៍​ លោក​ Barack​ Obama​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​,​ លោក​ Vladimir​ Putin​ ប្រធានាធិបតី​រុ​ស្ស៊ី​ និង​លោក​ Shinzo​ Abe​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​…​ក្នុង​កិច្ចប្រជុំ​ APEC​ កាលពី​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ នៅ​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន​ បាន​បង្ហាញ​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ពិសេស​មួយ​ក្រោយ​កិច្ចប្រជុំ​ គឺ​នៅ​ក្នុង​ជំនួប​ពិភាក្សា​ដាច់​ដោយឡែក​ លោក​ Vladimir​ Putin​ ប្រធានាធិបតី​រុ​ស្ស៊ី​ បាន​ជូន​កាដូ​ទូរស័ព្ទ​ Smart​ Phone​ មួយ​គ្រឿង​ដល់​លោក​ Xi​ Jinping​ ប្រធានាធិបតី​ចិន​ ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ ដែល​ជា​ទូរស័ព្ទ​ Smart​ Phone​ មាន​អេ​ក្រង់​២​ដំបូង​គេ​បង្អស់​នៅ​លើ​ពិភពលោក​ ។​

​កាដូ​ទូរស័ព្ទ​ Smart​ Phone​ ដែល​លោក​ Vladimir​ Putin​ ជូន​លោក​ Xi​ Jinping​ នោះ​មានឈ្មោះ​ថា​ YotaPhone-2​ ផលិត​ដោយ​បច្ចេកវិទ្យា​រុ​ស្ស៊ី​ផ្ទាល់​ Rostex​ ដោយ​មានការ​ការពារ​ឯកសារ​សម្ងាត់​នៅ​ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ​បាន​យ៉ាង​ពិសេស​ និង​ម្យ៉ាងទៀត​ប្រសិនបើ​អេ​ក្រង់​ធំ​អស់​ថ្ម​ គឺ​អេ​ក្រង់​បន្ទាប់​ដែល​មាន​ទំហំ​៤,៧​អ៊ី​ង​ អាច​ដើរ​តូ​ដំណើរការ​កម្មវិធី​បន្ត​ជំនួស​បាន​ ។​ ទូរស័ព្ទ​ YotaPhone-2​ ដើរ​នៅ​លើ​ប្រព័ន្ធ​ Android​ របស់​ Googles​ ហើយនឹង​ត្រូវ​ដាក់​លក់​លើ​ទីផ្សារ​នៅ​ខែ​ក្រោយ​ឆ្នាំ​នេះ​ ។​

​លោក​ប្រធានាធិបតី​ចិន​ Xi​ Jinping​ បាន​ថ្លែងអំណរគុណ​ដល់​លោក​ប្រធានាធិបតី​រុ​ស្ស៊ី​ Vladimir​ Putin​ ដោយ​បាន​បញ្ជាក់​ថា​ នឹង​សហការ​ជាមួយ​រុ​ស្ស៊ី​ក្នុង​កម្មវិធី​បច្ចេកវិទ្យា​ផលិត​ទូរស័ព្ទ​ Smart​ Phone​ ខាងលើ​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.