ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ឥណ្ឌា​ដក​នាវាចម្បាំង​ពី​ទីក្រុង​កំពង់​ផែ​កាល់​គូ​តា​(Calcutta)​ទុកជា​ការ​ប្រុង​ប្រយ័ត្ន​និង​អំពើ​វាយប្រហារ​ភេរវកម្ម​

​កម្លាំង​កងទ័ពជើងទឹក​ឥណ្ឌា​បាន​សម្រេច​ដក​នាវាចម្បាំង​ចំនួន​២​គ្រឿង​ គឺ​នាវា​ឈ្មោះ​ INS​ Khukri​ និង​នាវា​ឈ្មោះ​ INS​ Sumitra​ ចេញពី​ទីក្រុង​កំពង់​ផែ​កាល់​គូ​តា​(Calcutta)​ ឋិត​នៅ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​ កាលពី​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ បន្ទាប់​ពី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​បាន​ព្រមាន​អំពី​ផែនការ​វាយប្រហារ​ភេរវកម្ម​មក​លើ​ទីក្រុង​កំពង់​ផែ​មួយ​នេះ​ ។​

​មន្ត្រី​អ្នកនាំពាក្យ​កងទ័ពជើងទឹក​ឥណ្ឌា​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ការ​ចូល​ចត​របស់​នាវាចម្បាំង​២​គ្រឿង​នៅ​ទីក្រុង​កំពង់​ផែ​កាល់​គូ​តា​នោះ​ គឺ​ដើម្បី​អបអរ​ពិធីបុណ្យ​កងទ័ពជើងទឹក​ឥណ្ឌា​នៅ​ខែ​ក្រោយ​ ប៉ុន្តែ​ឥឡូវ​ត្រូវ​បាន​បញ្ជា​ឲ្យ​ដកថយ​ចេញ​វិញ​ហើយ​ ខណៈ​ទីក្រុង​កំពង់​ផែ​កាល់​គូ​តា​ត្រូវ​បាន​ដាក់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​អំពី​ការ​វាយប្រហារ​ភេរវកម្ម​ដែល​អាច​កើត​មាន​ ។​

​ការ​ដកថយ​នាវាចម្បាំង​២​គ្រឿង​របស់​ឥណ្ឌា​ចេញពី​ទីក្រុង​កំពង់​ផែ​កាល់​គូ​តា​បែប​នេះ​ គឺ​បាន​កើតឡើង​ចំនួន​២​ថ្ងៃ​បន្ទាប់​ក្រោយ​មាន​ហេតុការណ៍​វាយប្រហារ​អត្តឃាត​មួយ​នៅ​ជិត​ច្រក​ឆ្លងកាត់​ព្រំដែន​ប្រទេស​ឥណ្ឌា​-​ប៉ា​គី​ស្ថាន​ ដែល​បាន​សម្លាប់​មនុស្សអស់ចំនួន​ ​​​​​     ​៥០​នាក់​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.