ថ្ងៃ ចន្ទ ទី ១៥ ខែ សីហា ឆ្នាំ ២០២២

សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ចំនួន​១០​នាក់​បាន​រក​ឃើញ​ហើយ​ក្នុង​ចំណោម​សមាជិក​ទាំង​១១​នាក់​

​គិត​ត្រឹម​មក​ដល់​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បោះ​ឆ្នោត​ជ្រើសរើស​ឯកឧត្តម​ អ៊ិ​ត​ រ៉ា​ឌី​ អាយុ​៦៤​ឆ្នាំ (អតីត​ឋិត​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​នៅ​ទីស្តីការក្រសួង​យុត្តិធម៌​)​ អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ស្រប​តាម​មាត្រា​៤​ ចំណុច​ទី​៥​ នៃ​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ដែល​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​អនុម័ត​ នា​ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០១៤​ និង​បាន​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៧១៤/០១៧​ ចុះ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៤​នោះ​រួច​មក​ គឺ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ចំនួន​១០​នាក់​ ក្នុង​ចំណោម​១១​នាក់​ ត្រូវ​បាន​រក​ឃើញ​ហើយ​ ដោយ​មាន​សមាសភាព​ដូច​ខាងក្រោម​  ៖

១-​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ជា​សមាជិក​ស្វ័យប្រវត្តិ​

២-​ឯកឧត្តម​ ឌិ​ត​ មុន្ទី​ ប្រធាន​តុលាការ​កំពូល​ ជា​សមាជិក​ស្វ័យប្រវត្តិ​

៣-​លោក​ជំទាវ​ ជា​ លាង​ អគ្គ​ព្រះរាជអាជ្ញា​អម​តុលាការ​កំពូល​ ជា​សមាជិកា​ស្វ័យប្រវត្តិ​

៤-​ឯកឧត្តម​ អ៊ុំ​ សា​រិ​ទ្ធ​ ជា​សមាជិក​ជ្រើសតាំង​ដោយ​ព្រឹទ្ធសភា​

៥-​ឯកឧត្តម​ អ៊ិ​ត​ រ៉ា​ឌី​ ជា​សមាជិក​ជ្រើសតាំង​ដោយ​រដ្ឋសភា​

៦-​ឯកឧត្តម​ ប្លង់​ ឆ្លាម​ ជា​សមាជិក​ជ្រើសតាំង​ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ​

៧-​ឯកឧត្តម​ ប្រាក់​ គឹ​ម​សាន​ តំណាង​ចៅក្រម​នៃ​សាលា​ជម្រះក្តី​ជាន់ខ្ពស់​ ជ្រើសតាំង​តាម​ការ​បោះ​ឆ្នោត​ដោយ​ចៅក្រម​នៃ​សាលា​ជម្រះក្តី​ជាន់ខ្ពស់​

៨-​ឯកឧត្តម​ សេង​ ប៊ុ​ន​ឃាង​ តំណាង​ព្រះរាជអាជ្ញា​នៃ​សាលា​ជម្រះក្តី​ជាន់ខ្ពស់​ ជ្រើសតាំង​តាម​ការ​បោះ​ឆ្នោត​ដោយ​ព្រះរាជអាជ្ញា​បម្រើ​ការងារ​នៅ​មហាអយ្យការ​អម​សាលា​ជម្រះក្តី​ជាន់ខ្ពស់​ និង​នៅ​ក្រសួងយុត្តិធម៌​

៩-​ឯកឧត្តម​ សម​ ប៊ុ​ន​ថុ​ន​ តំណាង​ចៅក្រម​នៃ​សាលា​ជម្រះក្តី​ជាន់​ទាប​ ជ្រើសតាំង​តាម​ការ​បោះ​ឆ្នោត​ដោយ​ចៅក្រម​ពេញ​សិទ្ធិ​នៃ​សាលាដំបូង​ទូ​ទាំង​ប្រទេស​

១០-​ឯកឧត្តម​ ស្រ៊ា​ រតនៈ​ តំណាង​ព្រះរាជអាជ្ញា​នៃ​សាលា​ជម្រះក្តី​ជាន់​ទាប​ ជ្រើសតាំង​តាម​ការ​បោះ​ឆ្នោត​ដោយ​ព្រះរាជអាជ្ញា​ពេញ​សិទ្ធិ​ នៃ​អយ្យការ​អម​សាលាដំបូង​ទូ​ទាំង​ប្រទេស​ ។​

​សូម​បញ្ជាក់​ជូន​ថា​ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រមម្នាក់​ទៀត​ ដែល​មិន​ទាន់​បាន​រក​ឃើញ​នៅឡើយ​នោះ​ គឺជា​សមាជិក​ដែល​ត្រូវ​ជ្រើសតាំង​ដោយ​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ក្នុង​ចំណោម​ព្រះរាជអាជ្ញា​ពេញ​សិទ្ធិ​ទាំងអស់​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.