ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ឥណ្ឌា​ព្រមព្រៀង​លក់​នាវា​ល្បាត​៤​គ្រឿង​តម្លៃ​១០០​លាន​ដុល្លារ​ឲ្យ​វៀតណាម​ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន​

​មន្ត្រី​ឥណ្ឌា​ម្នាក់​បាន​និយាយ​ឲ្យ​ដឹង​ថា​ កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ អំឡុង​ពេល​លោក​ Narendra​ Modi​ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ គឺ​រដ្ឋាភិបាល​ឥណ្ឌា​បាន​ចរចា​ និង​ព្រមព្រៀង​លក់​នាវា​ល្បាត​ច្រើន​គ្រឿង​ឲ្យ​ទៅ​រដ្ឋាភិបាល​វៀតណាម​ ដែល​ជា​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ឥណ្ឌា​ក្នុង​ការ​ទប់ទល់​ទៅ​នឹង​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​នៅ​អាស៊ី​ខាងត្បូង​ តាម​រយៈ​ការ​រឹតចំណង​ទំនាក់ទំនង​នៃ​សម្ព័ន្ធមិត្ត​ចាស់​របស់​ខ្លួន​ ឥណ្ឌា​-​វៀតណាម​ ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ឥណ្ឌា​ដដែល​បាន​ឲ្យ​ដឹង​ដែរ​ថា​ កិច្ច​ពិភាក្សា​រវាង​លោក​ Nguyen​ Tan​ Dung​ នាយក​រដ្ឋមន្ត្រី​វៀតណាម​ ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៤​ ជាមួយ​លោក​ Narendra​ Modi​ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ បាន​ផ្តោត​ជា​សំខាន់​បន្ថែម​ទៅ​លើ​គម្រោង​លក់​នាវា​ល្បាត​ច្រើន​គ្រឿង​របស់​ឥណ្ឌា​ឲ្យ​ទៅ​ប្រទេស​វៀតណាម​ ក្នុង​ន័យ​ភ្ជាប់​ចំណងទាក់ទង​យោធា​ដ៏​ចម្បង​លើក​ទី​១​ សម្រាប់​រដ្ឋាភិបាល​ក្រុង​ហាណូយ​ ស្រប​ពេល​ដែល​វៀតណាម​បាន​និង​កំពុង​ពង្រឹង​វិស័យ​ការ​ពរ​ជាតិ​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ជា​ដែនទឹក​មាន​ជម្លោះ​ជាមួយ​ប្រទេស​ចិន​ ។​

​តាម​កិច្ចចរចា​និង​ព្រមព្រៀង​ដំបូង​ គឺ​នាវា​ល្បាត​ចំនួន​៤​គ្រឿង​របស់​ឥណ្ឌា​នឹង​ត្រូវ​លក់​ឲ្យ​ទៅ​វៀតណាម​ក្នុង​តម្លៃ​សរុប​ចំនួន​ ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.