ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

អាជ្ញាធរ​ចិន​បន្ត​ប្រតិបត្តិការ​ស្វែងរក​ចាប់ខ្លួន​ជន​ពុក​រលួយ​ដែល​រត់គេច​ទៅ​បរទេស​

​ទីភ្នាក់ងារសារព័ត៌មាន​ស៊ី​ន​ហួរ​របស់​ចិន​ដែល​ស្រង់​សម្តី​របស់​មន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​ កាលពី​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ បាន​ឲ្យ​ដឹង​ថា​ យុទ្ធនាការ​បោសសម្អាត​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​អាជ្ញាធរ​ចិន​ ក្រោម​ឈ្មោះ​ថា​ "​ប្រតិបត្តិការ​តាម​ចាប់​កញ្ជ្រោង​"​ ចាប់ខ្លួន​ជនសង្ស័យ​ក្នុង​រឿង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ដែល​ជា​បទល្មើស​ឧក្រិដ្ឋ​សេដ្ឋកិច្ច​បាន​ចំនួន​១៨០​នាក់​ ដែល​ភាគច្រើន​ជា​មន្ត្រី​ និង​អ្នកជំនួញ​រត់គេច​ខ្លួន​ទៅ​រស់នៅ​ឯ​បរទេស​ នាំ​យក​ទៅ​នូវ​លុយ​ពុក​រលួយ​យ៉ាងច្រើន​សន្ធឹក​តាម​ខ្លួន​របស់​ពួក​គេ​ ។​

​អាជ្ញាធរ​ចិន​មិន​បាន​ផ្តល់​តួលេខ​សរុប​ចុង​ក្រោយ​នៃ​ចំនួន​ជនសង្ស័យ​ក្នុង​រឿង​ពុក​រលួយ​ដែល​រត់គេច​ខ្លួន​នៅ​ជុំវិញ​ពិភពលោក​នោះ​នៅឡើយ​ទេ​ ខណៈ​មាន​អ្នកជំនួញ​ និង​មន្ត្រី​មួយ​ចំនួន​ត្រូវ​បាន​ប៉ូលិស​បរទេស​បញ្ជូន​ខ្លួន​មក​ឲ្យ​រដ្ឋាភិបាល​ចិ​នចាត់ការ​តាម​ច្បាប់​ជា​បន្តបន្ទាប់​ តួយ៉ាង​ដូច​ជា​លោក​ Lai​ Changxing​ ជា​អ្នកជំនួញ​ដ៏​ធំ​របស់​ចិន​ ត្រូវ​បាន​រដ្ឋាភិបាល​កា​ណា​ដា​ចាប់ខ្លួន​ញ្ជូ​ន​មក​ឲ្យ​អាជ្ញាធរ​ចិន​ផ្តន្ទាទោស​ជាដើម​…​។​ល​។​ ក្រោម​កណ្តាប់ដៃ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ដ៏​ស្វិតស្វាញ​របស់​លោក​ Xi​ Jinping​ ប្រធានាធិបតី​ចិន​ ។​

​អង្គការ​វាយតម្លៃ​ហិរញ្ញវត្ថុ​សកល​(Global​ Financial​ Integrity​ Group)​ មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Washington​ សហរដ្ឋអាមេរិក​ បាន​ធ្វើការ​សន្និដ្ឋាន​ថា​ ទឹកប្រាក់​ខុសច្បាប់​ចំនួន​១,០៨​លាន​លាន​ដុល្លារ​អា​មេ​រិ​ក​ បាន​ហូរ​ចូល​ពី​ប្រទេស​ចិន​នា​អំឡុង​ពី​ឆ្នាំ​២០០២​ដល់​ឆ្នាំ​២០១១​កន្លង​មក​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.