ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

យន្តហោះ​ចម្បាំង​សមាជិក​ណា​តូ​(NATO)​ហោះ​ប្រដេញ​និង​ស្ទាក់ផ្លូវ​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​

​កង​យន្តហោះ​ចម្បាំង​នៃ​បណ្តា​ប្រទេស​សមាជិក​អង្គការ​ណា​តូ​(NATO)​ ដូច​ជា​ ប្រទេស​អង់គ្លេស​ អា​ល្លឺ​ម៉​ង់​ ន័​រ​វែ​ស​ ព័រ​ទុ​យ​ហ្កា​ល់​ និង​ទួ​ក​គី​ កាលពី​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ បាន​ហោះហើរ​ប្រដេញ​ និង​ស្ទាក់ផ្លូវ​កង​យន្តហោះ​ចម្បាំង​របស់​រុ​ស្ស៊ី​ រួម​ទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​ធំ​ប្រភេទ​ TU-95​ Bear​ H​ ចំនួន​២​គ្រឿង​របស់​រុ​ស្ស៊ី​ផង​ ដែល​បាន​ហោះ​មក​ជិត​ដែនអាកាស​របស់​អង់គ្លេស​ ។​

​យន្តហោះ​ចម្បាំង​ធុន​ F-16​ របស់​ប្រទេស​ន័​រ​វែ​ស​ និង​កង​យន្តហោះ​ចម្បាំង​ RAF​ BOULMER​ របស់​អង់គ្លេស​ បាន​ប្រតិបត្តិការ​ហោះ​ប្រដេញ​ និង​ស្ទាក់ផ្លូវ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​ TU-95​ Bear​ H​ ចំនួន​២​គ្រឿងក្នុង​ចំណោម​យន្តហោះ​ចម្បាំង​៨​គ្រឿង​របស់​រុ​ស្ស៊ី​ ។​

​អង្គការ​ណា​តូ​(NATO)​បាន​ថ្លែងការណ៍​ព្រមាន​ បន្ទាប់​ពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​ និង​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​សរុប​ចំនួន​២៦​គ្រឿង​ បាន​ធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ​ក្នុង​ដែនអាកាស​អឺរ៉ុប​ ដោយ​ហោះហើរ​ជុំវិញ​អឺរ៉ុប​ក្នុង​រយៈពេល​២៤​ម៉ោង​លើ​២៤​ម៉ោង​ ខណៈ​អង្គការ​ណា​តូ​អះអាង​ថា​ មិន​ទាន់​មាន​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​ណាមួយ​ហោះហើរ​ជ្រុល​ចូល​ទឹកដី​ជាក់លាក់​នៃ​ប្រទេស​ណាមួយ​នៅឡើយ​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.