ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​សេដ្ឋី​អតីត​ប្រធាន​ធនាគារពាណិជ្ជ​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​ឥណទាន​

​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​វៀតណាម​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​សុក្រ​ ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ប៉ូលិស​បាន​ធ្វើការ​ចាប់ខ្លួន​អ្នកជំនួញ​ល្បីឈ្មោះ​ម្នាក់​ដែល​ជា​អតីត​ប្រធាន​ធនាគារឯកជន​ Ocean​ Bank​ គឺ​លោក​ Ha​ Van​ Tham​ យក​ទៅ​ឃុំខ្លួន​នៅ​ការិយាល័យ​ប៉ូលិស​ក្រុង​ហាណូយ​ ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​ថា​ បាន​ប្រព្រឹត្ត​ឆបោក​ឥណទាន​ ។​

​ធនាគារកណ្តាល​ដែល​ហៅ​ថា​ធនាគារ​រដ្ឋ​វៀតណាម​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ឲ្យ​ដឹង​ថា​ ធនាគារ​បាន​បញ្ឈប់​តំណែង​លោក​ Ha​ Van​ Tham​ ពី​ប្រធាន​ធនាគារ​ Ocean​ Bank​ បន្ទាប់​ពី​បាន​រក​ឃើញ​ថា​ ប្រធាន​ធនាគារ​រូប​នេះ​បាន​ប្រព្រឹត្ត​រំលោភច្បាប់​ឥណទាន​យ៉ាង​ ដើម្បី​បម្រើ​ឲ្យ​អាជីវកម្ម​ធនាគារ​របស់​ខ្លួន​ ។​

​ជុំវិញ​ការ​ចាប់ខ្លួន​លោក​ Ha​ Van​ Tham​ អតីត​ប្រធាន​ធនាគារឯកជន​ Ocean​ Bank​ នោះ​ គឺ​ស្រប​ពេល​ដែល​អាជ្ញាធរ​វៀតណាម​កំពុង​ព្យាយាម​បោសសម្អាត​បំណុល​ស្អុយ​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​(​លុយ​ជំពាក់​ធនាគារ​ដែល​មិន​បាន​សង​)​ ក្នុង​ទ្រង់ទ្រាយ​ធំ​ បន្ទាប់​ពី​ករណី​បំណុល​ស្អុយ​ក្នុង​ប្រព័ន្ធ​នាគារ​នេះ​បាន​ទាញ​ទម្លាក់​កំណើនសេដ្ឋកិច្ច​របស់​វៀតណាម​ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ រហូត​បង្ក​ឲ្យ​មាន​កំហឹង​ក្នុង​ស្រទាប់​សាធារណជន​ទៀត​ផង​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.