ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

នាយទាហាន​ដែល​ក្លាយជា​ឃាតក​សម្លាប់​ប្រពន្ធ​និង​កូន​ត្រូវ​បាន​ដកហូត​តំណែង​ពី​ជំនួយការ​ផ្កាយ​៤​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ហើយ​

​លោក​ គឹ​ម​ ម៉ា​រិ​ន្ថា​ មិន​ត្រឹមតែ​ជា​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០៤៥១៨​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ប៉ុណ្ណោះ​ទេ​ គឺជា​អគ្គនាយក​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ​ GST​ ជា​ក្រុមហ៊ុន​បម្រើសេវា​កម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ​ និង​ជា​ជំនួយការ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ កែ​ គឹ​ម​យ៉ា​ន​ ឧបនាយករដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ មាន​ឋានៈ​ស្មើ​អគ្គនាយក​ ដោយ​មាន​ងារ​ជា​"​ឯកឧត្តម​"​ថែម​ទៀត​ ។​

​ប៉ុន្តែ​ឥឡូវនេះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ គឹ​ម​ ម៉ា​រិ​ន្ថា​ បាន​ក្លាយជា​ឃាតក​ដ៏​សាហាវ​ក្នុង​រឿង​ឃាតកម្ម​សម្លាប់​ប្រពន្ធចុង​ ឈ្មោះ​ វ៉ា​ ដា​រី​ អាយុ​៣០​ឆ្នាំ​ និង​កូនស្រី​ចុង​ឈ្មោះ​ គឹ​ម​ ថា​វិ​ជ្ជ​ដា​ អាយុ​៦​ឆ្នាំ​ កាលពី​ខែមីនា​ ឆ្នាំ​២០១៤​ ហើយ​កំពុង​ជាប់​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ ក្រោយ​ការ​ចាប់ខ្លួន​បាន​ដោយ​អាជ្ញាធរ​ថៃ​កាលពី​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១៤​កន្លង​មក​ ។​

​បន្ទាប់​ពី​មានការ​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​សម្លាប់​ប្រពន្ធ​និង​កូន​របស់​ខ្លួន​រួច​មក​ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ គឹ​ម​ ម៉ា​រិ​ន្ថា​ នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០៤៥១៨​ ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​ពី​ជំនួយការ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ កែ​ គឹ​ម​យ៉ា​ន​ ឧបនាយករដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ជា​ស្ថាពរ​ហើយ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១៤/១០៧៧​ ចុះ​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០១៤​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​ និង​យោធា​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អំពើ​របស់​លោក​ គឹ​ម​ ម៉ា​រិ​ន្ថា​ ដែល​ជា​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​អតីត​ជា​ជំនួយការ​របស់​ឯកឧត្តម​ កែ​ គឹ​ម​យ៉ា​ន​ ឧបនាយករដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ គឺ​បាន​បំបាក់​មុខមាត់​ កិត្យានុភាព​នៃ​កង​យោធពលខេមរភូមិន្ទ​ទាំងមូល​ បំបាក់​មុខមាត់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បំបាក់​មុខមាត់​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ និង​បំបាក់​មុខមាត់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ កែ​ គឹ​ម​យ៉ា​ន​ ឧបនាយករដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​យ៉ាងធ្ងន់ធ្ងរ​បំផុត​ ក្នុង​សម័យ​បុរស​ខ្លាំង​"​តេ​ជោ​សែន​"​ ដែល​តម្កល់​លុយ​ និង​អំណាច​ជា​ធំ​នេះ​ ៕​  

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.