រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រី បានសម្រេចអនុញ្ញាតឲ្យក្រសួងការពារជាតិ មានឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជារដ្ឋមន្ត្រី ជ្រើសរើសពលទាហានចំនួន១.០៥០នាក់ តាមសេចក្តីសម្រេចលេខ១៣៦សសរ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ ដើម្បីបំពេញឲ្យ ៖
-កងពលតូចថ្មើរជើងលេខ៧០ អគ្គបញ្ជាការដ្ឋាន ចំនួន៧០០នាក់ ។
-បញ្ជាការដ្ឋានអង្គរក្ស អគ្គបញ្ជាការដ្ឋាន ចំនួន៣៥០នាក់ ៕