ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ល្បី​ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​មាន​ថ្វីដៃ​ប្រព្រឹត្ត​ពុករលួយ​កិបកេង​ប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ​

​លេចចេញ​នូវ​ភាពល្បីល្បាញ​ពេញ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​ថា លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ប្រាក់ វ៉ុ​ន ឡើង​កាន់កាប់​មុខតំណែង​បន្ត​ពី​អតីត​ប្រធាន​មន្ទីរ​ចាស់ តឹក សារឿន ដែល​ចូលនិវត្តន៍ និង​ទទួលមរណភាព​ទៅហើយនោះ បាន​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​កម្រិត​ទ្រង់ទ្រាយ​ធំ​ជាង​មុន ដោយ​អាង​កិបកេង​ប្រាក់​ដាក់​ក្នុង​ហោប៉ៅ​ផ្ទាល់ខ្លួន​ម្នាក់ឯង​មិនតិចជាង​៥០០​លាន​រៀល​ឡើយ​ក្នុង​១​ឆ្នាំៗ តាមរយៈ​ការ​បំប៉ោង​តួលេខ​ចំណាយ​នៅក្នុង​មន្ទីរ​ទាំងមូល ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ថវិកាជាតិ​មិនមែន​កម្មវិធី​ដែល​លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​កិបកេង​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​បាន​ច្រើន​ក្នុង​មួយឆ្នាំៗ​នោះ គឺ​ការ​បំប៉ោង​ខ្ទង់ចំណាយ​ក្នុង​ប្រាក់​គណនេយ្យ​លេខ​៦០២, លេខ​៦០៥, លេខ​៦១៥, លេខ​៦២៤, លេខ​៦៤៤ និង​ប្រាក់​គណនេយ្យ​លេខ​៦៥៧ ។​ ​

មិនទាន់​ទទួលបាន​ការបំភ្លឺ​បញ្ជាក់​ណាមួយ​ពី​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ប្រាក់ វ៉ុ​ន ទាក់ទង​នឹង​ភាពល្បីល្បាញ​ថា មាន​ថ្វីដៃ​ប្រព្រឹត្ត​ពុករលួយ​កិបកេង​ថវិកាជាតិ​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ​នោះ​នៅឡើយ​ទេ ប៉ុន្តែ​ក្រុម​មន្ត្រីរាជការ​ក្រោម​ឱវាទ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​សំណូមពរ​ចំពោះ​ឯកឧត្តម​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ឯកឧត្តម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មេត្តា​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​ទៅលើ​ប្រព័ន្ធគ្រប់គ្រង​ការងារ ជាពិសេស​ការចំណាយ​ថវិកាជាតិ ដោយ​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ប្រាក់ វ៉ុ​ន និង​បក្ខពួក​ឲ្យ​បាន​ទាន់ពេលវេលា​ផង ៕​

10743698_367968983365611_1701847397_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.