ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

បើករថយន្ត​រាជការ​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ​គំរាមកំហែង​ឲ្យ​ជនរងគ្រោះ​ចេញសង​ថ្លៃ​ខូចខាត​ទៀត​

​មានរឿង​ហួសចិត្ត​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​ល្ងាច នា​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៤​ម្សិលមិញ​នេះ នៅ​ចំណុច​ផ្លូវ​លេខ​៧០ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដោយ​អ្នកបើកបរ​រថយន្ត​ម៉ាក Ford ពណ៌​ស​មួយគ្រឿង ពាក់​ស្លាក​លេខ​រដ្ឋ 12.2-0484 បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​ទៅលើ​រ៉ឺម៉ក​ម៉ូតូ​១​គ្រឿង​កំពុង​ដឹក​អ្នកដំណើរ បណ្តាល​ឲ្យ​ខ្ទាត​ទៅបុក​រថយន្ត​ម៉ាក Toyota Camry មួយគ្រឿង​ទៀត​ដែល​បើកបរ​ពី​ខាងមុខ បែរជា​អ្នកបើករថយន្ត​បង្ក​ពាក់​ស្លាក​លេខ​រដ្ឋ 12.2-0484 នោះ​ចុះ​ពីលើ​រថយន្ត​គំរាមកំហែង​ឲ្យ​ជនរងគ្រោះ​បើក​រ៉ឺម៉ក​ម៉ូតូ​ចេញ​សំណង​ថ្លៃ​ខូចខាត​រថយន្ត​ម៉ាក Toyota Camry ជំនួស​ខ្លួន​ទៅវិញ ។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក Ford ពណ៌​ស ពាក់​ស្លាក​លេខ​រដ្ឋ 12.2-0484 បើកបរ​ដោយ​បុរស​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ រួម​ដំណើរ​ដោយ​បុរស​ពីរ​នាក់​ទៀត​វ័យ​ជាង​៤០​ឆ្នាំ និង​រ៉ឺម៉ក​ម៉ូតូ​បើកបរ​ដោយ​បុរស​ម្នាក់​ដឹក​ភ្ញៀវ​ជា​ស្ត្រី​ចំនួន​៣​នាក់ ព្រមទាំង​រថយន្ត​ម៉ាក Toyota Camry ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-4198 បានធ្វើ​ដំណើរ​ស្រប​ទិស​គ្នា តាម​បណ្តា​យ​ផ្លូវ​លេខ​៧០ ក្នុងទិសដៅ​ពី​លិចទៅ​លើ​ត ។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​ម៉ាក Ford ពាក់​ស្លាក​លេខ​រដ្ឋ 12.2-0484 រេ​ចង្កូត​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​ចំ​ពីក្រោយ ធ្វើ​ឲ្យ​រ៉ឺម៉ក​ម៉ូតូ​ខ្ទាត​ទៅបុក​រថយន្ត​ម៉ាក Toyota Camry ដែល​បើកបរ​ពី​ខាងមុខ​ចំ​ពីក្រោយ បណ្តាល​ឲ្យ​បែក​ស្តុ​ប​ចំហៀង​ខាងស្តាំ និង​អ្នកដំណើរ​ជា​ភ្ញៀវ​ជិះ​លើ​រ៉ឺម៉ក​ម៉ូតូ​បាន​រងរបួស​ស្រាល ។ ក្រោយពេល​កើតហេតុ​ភ្លាមៗ បុរស​ដែល​បើករថយន្ត​បង្ក​ម៉ាក Ford ពាក់​ស្លាក​លេខ​រដ្ឋ 12.2-0484 បាន​ចុះ​ពីលើ​រថយន្ត​ធ្វើការ​គំរាមកំហែង​អ្នកបើកបរ​រ៉ឺម៉ក​ម៉ូតូ​ជា​ជនរងគ្រោះ​ឲ្យ​ចេញសង​ថ្លៃ​ខូចខាត​ដល់​រថយន្ត​ម៉ាក Toyota Camry ។ ប៉ុន្តែ​ដោយ​ភាគី​រថយន្ត​ម៉ាក Toyota Camry យល់ឃើញថា អ្នកបើកបរ​រ៉ឺម៉ក​ម៉ូតូ​មិនមែនជា​អ្នក​ខុស ទើប​ទាមទារ​ឲ្យ​អ្នកបើករថយន្ត​បង្ក​ចេញសង​ថ្លៃ​ខូចខាត​វិញ ខណៈ​អ្នកបើកបរ​រថយន្ត​បង្ក​នៅតែ​រឹងទទឹង​មិន​ព្រម​សង ហើយ​ថែមទាំង​បាន​គំរាមកំហែង​ទៅលើ​អ្នកបើកបរ​រ៉ឺម៉ក​ម៉ូតូ​ថា បើ​មិន​ព្រម​សង​ទេ នឹង​យក​រ៉ឺម៉ក​ម៉ូតូ​ទៅ​រក្សាទុក (Sic!) ។​

​នៅ​ទីបំផុត ទោះជា​យ៉ាងណាក៏ដោយ អ្នក​ខុស​នៅតែ​ខុសឆ្គង គឺ​ខាង​ភាគី​រថយន្ត​បង្ក​បាន​យល់ព្រម​សង​ថ្លៃ​ខូចខាត​ទៅ​ឲ្យ​ភាគី​រថយន្ត​រងគ្រោះ​ម៉ាក Toyota Camry ចំនួន​៤០​ដុល្លារ​អាមេរិក ដើម្បី​បញ្ចប់​សំណុំរឿង​គួរ​ឲ្យ​ហួសចិត្ត​នេះ ។​

​អនុលោម​តាម​មាត្រា​៥ និង​មាត្រា​៩​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អនក្រ​.​បក ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០០៣ ស្តីពី​ការចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ គឺ​រថយន្ត​បង្ក​ដែល​ពាក់​ស្លាក​លេខ​រដ្ឋ 12.2-0484 ជា​យានយន្ត​ទ្រព្យសម្បត្តិ​រដ្ឋ ប្រើប្រាស់​ដោយ​ក្រសួងសុខាភិបាល ។ ដូច្នេះ ទើប​មជ្ឈដ្ឋាន​នានា​រិះគន់​ទៅលើ​អ្នកបើកបរ​រថយន្ត​បង្ក​ដែលជា​មន្ត្រីរាជការ បែរជា​មាន​ចរិត​ក្រអឺតក្រទម​អាង​អំណាច​ធ្វើការ​គំរាមកំហែង​អ្នកតូចតាច​គ្មាន​បុណ្យស័ក្តិ ទាំង​ខ្លួនឯង​ជា​អ្នកប្រព្រឹត្ត​ខុសឆ្គង​ទាំងស្រុង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​ស្ថាប័នរដ្ឋ ក្រោម​ការគ្រប់គ្រង​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី ៕​

10728732_367963576699485_2108765240_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.