យោងតាមសេចក្តីជូនដំណឹងលេខ២៧កយ.សជណ/១៤ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ របស់ក្រសួងយុត្តិធម៌ ចុះហត្ថលេខាដោយឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតលើកទី១ សម្រាប់ការជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម គឺបានបង្ហាញឲ្យឃើញថា បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមក្នុងក្របខ័ណ្ឌចៅក្រម-ព្រះរាជអាជ្ញាទូទាំងប្រទេសមានចំនួន២៣រូប ដែលក្នុងនោះបេក្ខជនតំណាងចៅក្រមនៃសាលាជម្រះក្តីជាន់ខ្ពស់ចំនួន០២រូប, បេក្ខជនតំណាងព្រះរាជអាជ្ញានៃសាលាជម្រះក្តីជាន់ខ្ពស់ចំនួន០៦រូប, បេក្ខជនតំណាងចៅក្រមនៃសាលាជម្រះក្តីជាន់ទាបចំនួន១១រូប និងបេក្ខជនតំណាងព្រះរាជអាជ្ញានៃសាលាជម្រះក្តីជាន់ទាបចំនួន០៤រូប ដូចមានបញ្ជីឈ្មោះខាងក្រោម ៖