សេចក្តីរាយការណ៍ពីគេហទំព័របរទេស បានឲ្យដឹងថា ពួកស្រីក្រមុំព្រហ្មចារិនីនៅប្រទេសស្វាស៊ីឡង់(Swaziland) ឋិតក្នុងចំណោមប្រទេសក្រីក្របំផុតនៅទ្វីបអាហ្វ្រិក មានប្រជាជនចំនួនជាង១លាននាក់ ត្រូវបានផ្តល់លុយឲ្យដើម្បីឲ្យពួកគេរក្សាខ្លួននៅព្រហ្មចារិនី ដោយជៀសវាងការរួមភេទសម្រាប់ស្តេចព្រះនាម Mswati III របស់ប្រទេសនេះ ។
ស្តេច Mswati III ព្រះជន្ម៤៦ព្រះវស្សា ដែលមានប្រពន្ធចំនួន១៥នាក់រួចហើយនោះ បានផ្តល់ការគាំទ្រឧបត្ថម្ភជាប្រាក់ចំនួន១៨ដុល្លារអាមេរិកក្នុង១ខែ ដល់ពួកស្រីក្រមុំព្រហ្មចារិនីម្នាក់ ក្នុងគម្រោងរក្សាព្រហ្មចារិនីរបស់ពួកគេ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍(HIV/AIDS)នៅទូទាំងប្រទេស ៕