ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

រយៈពេល​ជាង​១​ខែ​ទៀត​សណ្ឋាគារ​រាង​ដូច​ព្រះអាទិត្យ​រះ​នៅ​ប្រទេស​ចិន​នឹង​បើកទ្វារ​ស្វាគមន៍​ភ្ញៀវ​

​នៅ​សល់​រយៈពេល​៤៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ សណ្ឋាគារ​ទំនើប​លំដាប់​ផ្កាយ​រាង​ដូច​ព្រះអាទិត្យ​រះ​ ដែល​សាងសង់​លើ​ផ្ទៃដី​ទំហំ​១៤​គីឡូម៉ែត្រ​ក្រឡា​ នៅ​ចំ​កណ្តាល​បឹង​ Yanqi​ ដ៏​ស្រស់​ត្រកាល​ ក្នុង​ក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន​ និង​មាន​បន្ទប់ទទួលភ្ញៀវ​ចំនួន​៥៩៥​បន្ទប់​ឈ្មោះ​ Yanqi​ Lake​ Kempinski​ នឹង​ចាប់ផ្តើម​បើកទ្វារ​ស្វាគមន៍​ភ្ញៀវ​ហើយ​ ខណៈ​សណ្ឋាគារ​ដ៏​ទំនើប​នេះ​ត្រូវ​គេ​និយាយ​ថា​ ជា​សញ្ញា​តំណាង​ឲ្យ​ភាព​រីក​ចម្រើន​ និង​ច្រកចូល​រាង​ដូច​ឌី​ស​ចម្រៀង​ដ៏​ប្លែក​ តំ​ណា​ឲ្យ​ទ្រព្យ​លាភ​ក្នុង​វប្បធម៌​ចិន​ ។​

​សណ្ឋាគារ​ Yanqi​ Lake​ Kempinski​ ដ៏​ទំនើប​បង្កើត​ឡើង​ដោយ​អ្នក​រចនា​ម៉ូ​ដ​ចំនួន​៦០​នាក់​ ប្រើប្រាស់​កម្មករ​ចំនួន​៩.៣០០​នាក់​ និង​ដាក់​កញ្ចក់​អស់​ចំនួន​១​ម៉ឺន​ផ្ទាំង​ ។​ រីឯ​សំណង់​សណ្ឋាគារ​ទំនើប​នេះ​ដែរ​ ត្រូវ​បាន​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​សណ្ឋាគារ​ប្រណីត​អឺរ៉ុប​ Kempinski​ មាន​កម្ពស់​៩៧​ម៉ែត្រ​ មាន​២១​ជាន់​ មាន​កន្លែង​ Spa​ បន្ទប់​ប្រជុំ​ និង​ភោជនីយដ្ឋាន​ចំនួន​១៤​ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.