យោងតាមនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅនៃក្រសួងអប់រំ យុវជន និងកីឡា ដែលប្រកាសកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ បានឲ្យដឹងថា ក្នុងដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)លើកទី១ នាសម័យប្រឡងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ គឺមានបេក្ខជនចំនួន២១នាក់បានប្រព្រឹត្តខុសឆ្គង ដូចជា ការបន្លំបេក្ខភាព ការប្រឡងជំនួស ការប្តូរលេខតុគ្នា និងការប្រើទូរស័ព្ទដៃ…ហើយត្រូវបានក្រសួងអប់រំ យុវជន និងកីឡា សម្រេចដាក់វិន័យឲ្យធ្លាក់ និងដកបេក្ខភាពចំនួន២នាក់(កំហុសបន្លំបេក្ខភាព) ឲ្យធ្លាក់និងមិនឲ្យប្រឡង២ឆ្នាំ ចំនួន៥នាក់(កំហុសប្រឡងជំនួស) ឲ្យធ្លាក់និងមិនឲ្យប្រឡង១ឆ្នាំចំនួន៤នាក់(កំហុសប្តូរលេខតុគ្នា) និងឲ្យធ្លាក់ តែអាចប្រឡងលើកទី២ចំនួន១០នាក់(កំហុសប្រើទូរស័ព្ទដៃ) ។
បេក្ខជនដែលប្រព្រឹត្តខុសឆ្គងក្នុងដំណើរការនៃការប្រឡងសញ្ញាបត្របាក់ឌុបលើកទី១ នាសម័យប្រឡងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ មានបញ្ជីរាយនាមដូចខាងក្រោម ៖
សូមបញ្ជាក់ជូនថា ដំណើរការនៃការប្រឡងបាក់ឌុបលើកទី២នឹងប្រព្រឹត្តទៅនៃថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ខាងមុខ ៕