ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

សួនសត្វ​ភ្នំ​តា​ម៉ៅ​ទទួល​រង​ការ​រិះគន់​រឿង​ដាក់​ស្លាក​ឈ្មោះ​ថា​សត្វ​ឈ្លូស​ បែរ​សត្វ​ក្នុង​ទ្រុង​គឺជា​សត្វ​ទា​

​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ដែល​បាន​ទៅ​កម្សាន្ត​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ​ ឋិត​ក្នុងស្រុក​បាទី​ ខេត្តតាកែវ​ បាន​នាំ​គ្នា​សម្តែង​នូវ​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ នៅ​ត្រង់​ក្រុម​មន្ត្រី​អភិរក្ស​សត្វ​នៃ​សួនសត្វ​ភ្នំ​តា​ម៉ៅ​ខ្ជីខ្ជា​ បណ្តែតបណ្តោយ​ឲ្យ​មាន​សត្វ​ទា​ឋិត​ក្នុង​ទ្រុង​សត្វ​ដែល​ដាក់​ស្លាក​ឈ្មោះ​ថា​ សត្វ​ឈ្លួ​ស​(Red​ Munjac)​ទៅ​វិញ​ និង​ម្យ៉ាងទៀត​ក៏​បាន​នាំ​ឲ្យ​មានការ​ផ្ទុះសំណើច​ផង​ដែរ​ក្នុង​ស្រទាប់​សិស្ស​-​និស្សិត​ ដែល​បានឃើញ​រូបភាព​ស្លាក​ឈ្មោះ​សត្វ​ឈ្លូស​ បែរជា​សត្វ​ឋិត​នៅ​ក្នុង​ទ្រុង​សួនសត្វ​ គឺជា​សត្វ​ទា​ ដែល​សូ​ម្បី​តែ​ក្នុង​ក្មេងៗ​សិស្សសាលា​ម​ត្តេ​យ្យ​ក៏​អាច​ស្គាល់​សត្វ​ទា​យ៉ាង​ច្បាស់​ ។​

​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ បាន​ Post​ នូវ​អត្ថបទ​ចំអក​ថា​ «សត្វ​ឈ្លូស​សម័យ​តេ​ជោ​ គឺជា​មាន​រូបរាង​អ៊ីចឹង​ឯង​ !​ បើ​មិត្តភក្តិ​ Facebook​ មិន​បានឃើញ​ ឬ​ស្គាល់​សត្វ​ឈ្លូស​ទេ​ សូម​អញ្ជើញ​ទៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ​ អស់លោក​ពិតជា​នឹង​បានឃើញ​វា​ជា​មិន​ខាន​ !​ ប្រភេទ​សត្វ​ឈ្លូស​ដ៏​កម្រ​នេះ​មាន​តែ​នៅ​ស្រុក​ខ្មែរ​ប៉ុណ្ណោះ​ ហើយ​មាន​តែ​នៅ​ក្នុង​សម័យ​តេ​ជោ​ទេ​ !​ សូម​អញ្ជើញ​រួសរាន់​ឡើង​ ប្រយ័ត្ន​មិន​បានឃើញ​ !» ។​

​សូម​សម្តេច​ ឯកឧត្តម​ លោក​ជំទាវ​ អស់លោក​ លោកស្រី​ នាង​កញ្ញា​ ជា​មន្ត្រី​ថ្នាក់លើ​ រហូត​ដល់​ថ្នាក់​ក្រោម​ដែល​មាន​តួនាទី​ និង​ភារកិច្ច​មើល​ការ​ខុស​ត្រូវ​សួនសត្វ​ភ្នំ​តា​ម៉ៅ​នោះ​ មេត្តា​ពិចារណា​ ត្រួតពិនិត្យ​ចំពោះ​ករណី​អសកម្ម​មិន​គួរ​ឲ្យ​កើត​មាន​នេះ​ផង​ សូមកុំ​ឲ្យ​ចេះ​ត្រឹម​ធ្វើ​ជា​«​មន្ត្រី​ជើង​ដប់​»​ស៊ីប្រាក់ខែ​ជា​ញើស​ឈាម​ប្រជារាស្ត្រ​ពេក​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.