ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

អាមេរិក​ប្រកាស​រក្សា​គម្រោង​ប្រើ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ភពផែនដី​

តាម​សេចក្តីរាយការណ៍​របស់ Wall Street Journal បាន​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​បាន​និង​កំពុង​រក្សាទុក​នូវ​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម (Uranium) សម្រាប់​ប្រើ​នៅក្នុង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដើម្បី​បំផ្លាញ​អាចម៍ផ្កាយ​ក្នុង​គោលដៅ​ការពារ​ភពផែនដី ដែល​រង​ការវាយប្រហារ​ដោយ​អាចម៍ផ្កាយ​មកលើ​ភពផែនដី ខណៈ​ក្រុម​សវន​ករ​មួយ​កំពុង​ត្រួតពិនិត្យ​ទៅលើ​ហេតុផល​សម្រាប់​ការរក្សា​ទុក​នូវ​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​នេះ ដោយ​រដ្ឋបាល​សន្តិសុខ​នុយក្លេអ៊ែរ​អាមេរិក (NNSA) ។​

​រដ្ឋបាល​សន្តិសុខ​នុយក្លេអ៊ែរ​អាមេរិក (NNSA) បាន​ប្រាប់​ទៅ​ក្រុម​សវន​ករ​ថា ពួកគេ​នឹង​រក្សាទុក​នូវ​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ទាំងនេះ​ជា​រៀងរហូត ខណៈ​ក្រុម​សវន​ករ​បានកំណត់​ឲ្យ​មានការ​ជម្រុះ​ចោល​នូវ​បរិមាណ​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម ដែល​លើស​ចំណុះ​នៅក្នុង​ឆ្នាំ​២០១៥ ខាងមុខ​។​

​លោក Jay Melosh បណ្ឌិត​រូប​វិទូ​សហរដ្ឋអាមេរិក​បាន​និយាយ​ឲ្យ​ដឹងថា ផែនការ​របស់​រដ្ឋបាល​សន្តិសុខ​នុយក្លេអ៊ែរ​អាមេរិក (NNSA) គឺ​គ្រាន់តែ​ជាហេតុ​ផល​មួយ​ក្នុងការ​រក្សាទុក​នូវ​អាវុធយុទ្ធភណ្ឌ​នុយក្លេអ៊ែរ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ឯទៀត​ជឿថា នឹងមាន​ឧបករណ៍​មាន​ប្រសិទ្ធភាព​ជាង​នេះ ដែល​អាច​បង្កើតឡើង ដើម្បី​បង្វែរ​ផ្លូវ​ធ្លាក់​របស់​អាចម៍ផ្កាយ​មកលើ​ភពផែនដី​៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.