យោងតាមការបញ្ជាក់របស់វិទ្យាស្ថានអភិរក្សនៃប្រទេសក្រូអាត បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកមួយគ្រឿងរបស់ប្រទេសអាល្លឺម៉ង់ដែលឋិតនៅជាទ្រង់ទ្រាយល្អនៅឡើយ ត្រូវបានរកឃើញនៅក្បែរឆ្នេរសមុទ្រប្រទេសក្រូអាត បន្ទាប់ពីយន្តហោះចម្បាំងនោះត្រូវបានបាញ់ធ្លាក់ចូលទៅក្នុងសមុទ្រអស់រយៈពេល៧០ឆ្នាំមកហើយ ។
យន្តហោះចម្បាំងដែលក្រុមអ្នករុករកប្រទះឃើញនៅបាតសមុទ្រឋិតនៅមិនឆ្ងាយពីឆ្នេរកោះ Zirje នៃប្រទេសក្រូអាតនោះគឺជាយន្ត ហោះប្រភេទទម្លាក់គ្រាប់បែករបស់អាល្លឺម៉ង់ដែលមានឈ្មោះថា Junkers Ju87 ឬហៅថា Stuka(Sturzkampfflugzeug)។
វិទ្យាស្ថានអភិរក្សនៃប្រទេសក្រូអាតក៏បានបញ្ជាក់ឲ្យដឹងដែរថា ក្នុងចំណោមយន្តហោះចម្បាំងប្រមាណ៥.៧០០គ្រឿង ដែលបានផលិតនាសម័យនោះ គឺមានតែ២គ្រឿងប៉ុណ្ណោះដែលត្រូវបានគេរក្សាទុករហូតមកទល់បច្ចុប្បន្ន គឺមួយគ្រឿងបានដាក់តាំងបង្ហាញនៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស និងមួយគ្រឿងទៀតនៅឈីកាហ្គោ សហរដ្ឋអាមេរិក សម្រាប់អភិរក្សទុកបង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៕