ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

អា​មេ​រិ​ក​គ្រោង​លក់​កាំជ្រួច​ Patriot​ ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​មាន​ទំហំ​ទឹកប្រាក់​ជិត​២​ពាន់​លាន​ដុល្លារ​

​មន្ទីរ​បញ្ច​កោណ​(Pentagon)​បាន​ប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៤​កន្លង​ថ្មីៗ​នេះ​ថា​ សហរដ្ឋអាមេរិក​មាន​គម្រោង​លក់​កាំជ្រួច​ Patriot​ ទៅ​ឲ្យ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ មាន​ទំហំ​ទឹកប្រាក់​១,៧៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​កាំភ្លើង​ធំ​បាញ់​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅ​ឲ្យ​ប្រទេស​អា​រ៉ាប់​រួម​ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៩០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​អភិវឌ្ឍន៍​សព្វាវុធ​ ចូលរួម​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​អ៊ិ​ស្លា​ម​បំបែក​រដ្ឋ​ (ISIS)​ នៅ​ប្រទេស​អ៊ី​រ៉ា​ក់​ និង​ប្រទេស​ស៊ី​រី​ ។​

​ទីភ្នាក់ងារ​សហប្រតិបត្តិការ​សន្តិសុខ​របស់​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​ បាន​ដាក់​សំណើ​ចង់បាន​កាំជ្រួច​ Patriot​ ទំនើប​ស៊េរី​ PAC-3(Patriot​ Advanced​ Capability-3)​ ដើម្បី​បំពេញបន្ថែម​កាំជ្រួច​ Patriot​ បច្ចុប្បន្ន​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ចាស់ៗ​ដែល​ហួស​សម័យ​ទៅ​ហើយ​ ។​

​មន្ត្រី​មន្ទីរ​បញ្ច​កោណ​បាន​ឲ្យ​ដឹង​ដែរ​ថា​ កម្មវិធី​លក់ស​ពា្វ​វុ​ធ​នោះ​នឹង​ចូលរួម​ចំណែក​ក្នុង​នយោបាយ​បរទេស​ និង​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក​ អាច​ជួយ​កែ​លំអ​សន្តិសុខ​របស់​ដៃគូ​ដែល​ធានា​ និង​ពង្រឹងកម្លាំង​ដ៏​សំខាន់​សម្រាប់​ ស្ថិរភាព​នយោបាយ​ និង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​នៅ​មជ្ឈិមបូព៌ា​  ខណៈ​ដែល​ទាំង​ប្រទេស​គុយ​វ៉ែត​ ទាំង​ប្រទេស​កា​តា​ បាន​ជា វ​រួច​ហើយ​នូវ​កាំជ្រួច​ Patriot​ ទំនើប​ស៊េរី​ PAC-3​ ដែល​អាច​មាន​សមត្ថភាព​ទប់ទល់​ និង​កម្ទេច​កាំជ្រួច​ផ្លើ​ង​ចូល​មក​ និង​យន្តហោះ​ចម្បាំង​របស់​សត្រូវ​ ។​

​កាំជ្រួច​ Patriot​ ផលិត​ដោយ​ក្រុមហ៊ុន​ Raytheon​ របស់​សហរដ្ឋអាមេរិក​ និង​មាន​តម្លៃ​ប្រមាណ​២​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​៣​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ដើម​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.