ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ឧស្សាហកម្ម​ជប៉ុន​អាច​ផលិត​យន្តហោះ​ចម្បាំង​៣០​ម៉ឺន​គ្រឿង​និង​រថក្រោះ​២០​ម៉ឺន​គ្រឿងក្នុង​១​ឆ្នាំ​

​របាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា​ កាលពី​ឆ្នាំ​១៩៩៦​ ប្រទេស​ជប៉ុន​អាច​ផលិត​ដែកថែប​បាន​ដល់​ទៅ​៩៨,៨​លាន​តោន​ និង​សម្ភារៈ​បរិក្ខារ​ជា​ច្រើន​ផ្សេងៗ​ទៀត​ គួប​ផ្សំ​នឹង​សមត្ថភាព​ដ៏​ពេញលេញ​របស់​កង​វិស្វករ​ផង​នោះ​ គឺ​ប្រទេស​ជប៉ុន​អាច​ផលិត​សព្វាវុធ​បានជា​ច្រើន​ក្នុង​រយៈពេល​ខ្លី​ ដោយ​មិន​ចាំបាច់​ទិញ​សម្ភារៈ​ ឬ​វត្ថុធាតុដើម​ពី​បរទេស​ឡើយ​ ។​

​ក្នុង​វិស័យ​ឧស្សាហកម្ម​អាកាសចរណ៍​ ជប៉ុន​អាច​ផលិត​យន្តហោះ​បាន​យ៉ាងតិច​បំផុត​ក៏​មាន​ចំនួន​២០០​គ្រឿង​ និង​ម៉ាស៊ីន​យន្តហោះ​ចំនួន​២០០​គ្រឿង​ទៀត​ផង​ដែរ​ក្នុង​រយៈពេល​១​ឆ្នាំ​ ។​

​ប្រសិនបើ​ប្រទេស​ធ្លាក់​ក្នុង​កាលៈទេសៈ​មាន​សង្គ្រាម​ ការ​ប៉ាន់ស្មាន​របស់​អ្នកជំនាញ​សព្វាវុធ​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ជប៉ុន​អាច​ផលិត​យន្តហោះ​ចម្បាំង​បាន​រហូត​ដល់​ទៅ​៣០​ម៉ឺន​គ្រឿង​ រថក្រោះ​ចំនួន​២០​ម៉ឺន​គ្រឿង​ និង​កាំភ្លើង​ធំ​ចំនួន​១០​ម៉ឺន​ដើម​ ក្នុង​រយៈពេល​ត្រឹមតែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ ។​

​ចាប់តាំងពី​អំឡុង​ខែកក្កដា​ ឆ្នាំ​២០១៤​កន្លង​មក​ សភា​ជប៉ុន​បាន​អនុម័ត​ឲ្យ​កម្លាំងយោធា​ប្រទេស​ជប៉ុន​អាច​ប្រើប្រាស់​កម្លាំង​ និង​សព្វាវុធ​នៅ​ពេល​ប្រទេស​ជាតិ​មាន​សង្គ្រាម​កើតឡើង​ និង​ក៏​អាច​លក់​សព្វាវុធ​ចេញ​ទៅ​បរទេស​ផង​ដែរ​ ដែល​ទីផ្សារ​ដំបូង​គេ​បង្អស់​របស់​ជប៉ុន​ក្នុង​ឧស្សាហកម្ម​លក់​សព្វាវុធ​របស់​ខ្លួន​ គឺ​សហរដ្ឋអាមេរិក​ អង់គ្លេស​ និង​ឥណ្ឌា​…៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.