ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

មណ្ឌល​សុខភាព​ជ្រោយចង្វា​ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​ភក់ជ្រាំ​និង​សំរាម​កំពុង​បំបាក់មុខ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​និង​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​

​ពិតជា​រឿងរ៉ាវ​មួយ​គួរ​ឲ្យ​ហួសចិត្ត​ពន់ពេក​ណាស់​ នៅ​ពេល​ដែល​មណ្ឌល​សុខភាព​ជ្រោយចង្វា​(Chroy​ Chang​ Var​ health​ Center)​ ឋិត​នៅ​សង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ មាន​ស្លាក​យីហោ​យ៉ាង​ហំ​ហាន​ និង​មាន​អគារ​ថ្ម​សម្រាប់​ធ្វើការ​ បែរជា​មណ្ឌល​សុខភាព​មួយ​នេះ​ហ៊ុំ​ព័ទ្ធ​ដោយ​ភក់ជ្រាំ​ និង​សំរាម​ជុំវិញ​បរិវេណ​ទាំងស្រុង​ ចាប់តាំងពី​ខ្លោងទ្វារ​ចូល​ ហើយ​បុគ្គលិក​ពេទ្យ​យក​សំ​យ៉ាប​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ក្បែរ​ខាង​សម្រាប់​បម្រើសេវា​សុខភាព​សាធារណៈ​ទៅ​វិញ​ ។​

ក្រឡេក​មើលទៅ​អគារ​គាំពារ​មាតា​ និង​ទារក​ នៃ​មណ្ឌល​សុខភាព​ជ្រោយចង្វា​នេះ​វិញ​ គឺ​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ភក់ជ្រាំ​ ស្មៅ​ និង​ត្រកួន​ដុះ​ព្រោងព្រាត​អាច​បេះ​យក​មក​ធ្វើ​ជា​បន្លែ​ដាំ​ស្ល​បាន​ ដោយ​មិនដឹង​ខាងក្នុង​អគារ​មាន​សត្វ​ពស់មានពិស​ ឬ​យ៉ាងណា​នោះ​ទេ​ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ បាន​សំណូមពរ​ចំពោះ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ និង​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ព្រមទាំង​ប្រមុខ​រាជរដ្ឋាភិបាល​ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ មេត្តា​ត្រួតពិនិត្យ​មើល​ស្ថានភាព​រខេករខាក​ រយីក​រយាក​របស់​មណ្ឌល​សុខភាព​ជ្រោយចង្វា​ ដែល​ឋិត​នៅ​ក្បែរ​ច្រមុះ​នោះ​ផង​ ឬ​ក៏​បន្ត​ទុក​ឲ្យ​មណ្ឌល​សុខភាព​នេះ​បំបាក់​មុខមាត់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​តទៅ​ទៀត​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.