ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

អង់គ្លេស​ទិញ​កាំជ្រួច​មី​ស៊ី​ល​ Tomahawk​ ពី​អា​មេ​រិ​ក​សម្រាប់​វាយប្រហារ​កម្ទេច​ក្រុម​ឧទ្ទាម​ ISIS​ នៅ​អ៊ី​រ៉ា​ក់​

​គេហទំព័រ​ដ៏​ល្បី​របស់​អង់គ្លេស​ឈ្មោះ​ Daily​ Mail​ ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ បាន​ឲ្យ​ដឹង​ថា​ អង់គ្លេស​បាន​ព្រមព្រៀង​ទិញ​កាំជ្រួច​មី​ស៊ី​ល​ប្រភេទ​ Tomahawk​ ចំនួន​២០​ដើម​ពី​សហរដ្ឋអាមេរិក​ ត្រៀម​សម្រាប់​យុទ្ធនាការ​វាយប្រហារ​កម្ទេច​ពួក​សកម្មប្រយុទ្ធ​អ៊ិ​ស្លា​ម​បំបែក​រដ្ឋ​ (ISIS)​ និង​ពួក​សកម្មប្រយុទ្ធ​ជី​ហាត​ ដែល​កាំជ្រួច​មី​ស៊ី​ល​នឹង​ត្រូវ​បាន​បាញ់​ចេញពី​នាវាមុជទឹក​ និង​អាច​បញ្ជា​ដោយ​កុំព្យូទ័រ​ ដើម្បី​តម្រង់​គោលដៅ​ក្នុង​រយៈ​ចម្ងាយ​រហូត​ដល់​ជាង​១​ពាន់​គីឡូម៉ែត្រ​ និង​មាន​រយៈពេល​កែតម្រូវ​ឲ្យ​ចំ​គោលដៅ​ជាង​២​ម៉ោង​ ។​

កាំជ្រួច​មី​ស៊ី​ល​របស់​អា​មេ​រិ​ក​ប្រភេទ​ Tomahawk​ ដែល​បញ្ជា​ទិញ​ដោយ​អង់គ្លេស​មាន​តម្លៃ​ប្រមាណ​១,៦២​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ដើម​ អាច​នឹង​ត្រូវ​បាញ់​ចេញពី​នាវាមុជទឹក​ ដើម្បី​គាំទ្រ​ដល់​កម្លាំង​កងទ័ពអាកាស​របស់​អង់គ្លេស​(RAF)​ ដែល​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ Tornados​ ក្នុង​បេសកកម្ម​លើក​ដំបូង​លើ​ការ​វាយ​កម្ទេច​ពួក​ក្រុម​ឧទ្ទាម​ ISIS​ និង​ក្រុម​សកម្មប្រយុទ្ធ​ជី​ហាត​នៅ​ប្រទេស​អ៊ី​រ៉ា​ក់​ ។​

​កងកម្លាំង​ទ័ពអាកាស​អង់គ្លេស​នឹង​បើក​ប្រតិបត្តិការ​លើ​តំបន់​ជា​ច្រើន​គោលដៅ​ រួម​មាន​ ទីក្រុង​បា​ដា​ត​ ទំនប់​វា​រី​អគ្គិសនី​នៅ​តំបន់​ Mosul​ និង​ Haditha​ ជួរ​ភ្នំ​ Sinjar​ ទីក្រុង​ Mosul​ ទីក្រុង​ Irbil​ និង​ទីក្រុង​ Kirkuk​ នៃ​ប្រទេស​អ៊ី​រ៉ា​ក់​ដែល​ជាទី​តាំង​ឈរជើង​សំខាន់ៗ​របស់​ក្រុម​ឧទ្ទាម​បំបែក​រដ្ឋ​ ៕​

a4fx5ud9 Tomahawk2 Tomahawk1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.